ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចូលឆ្នាំចិនចាយលុយអស់ បែកគំនិតឆក់ទូរសព្ទ័ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យក្របួចបាន២នាក់

109

ភ្នំពេញ៖យុវជន២នាក់ត្រីវបានប៉ូលីសប៉ុស្តិ៍ស្ទឹងមានជ័យ៣ធ្វើការឃាត់ខ្លួនបានជាក់ស្តែង ខណៈដែលពួកគេធ្វើសកមម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងម៉ាក6plushបានសម្រេចពីយុវតីម្នាក់ ។តែសំណាងមិនល្អជិះគេចខ្លួនទៅបុកគូថរថយន្តមួយគ្រឿងបណ្តាលឱ្យដួល ទើបលាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដែលឈជើងក្បែស្តប់នោះស្រាប់ដេញ់ចាប់បាន តែម្តង។

   អំពើឆក់នេះបានកើតឡើង កាលពីវេលាម៉ោង១និង២០នាទីថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។

បើតាមអោយដឹងពីលោក ឯម ភារីជានាយប៉ុស្តិ៍ស្ទឹងមានជ័យ៣បានអោយដឹងថាមុនពេលកើតហតុយុវតីដែលជាសិស្សសាលា២នាក់បងប្អូនបង្កើតជិះម៉ូតូzoomer xមួយគ្រឿងចេញពីផ្ទះក្នុងគោលបំណងទៅសាលារៀនបែលធីតាមបណ្តោយផ្លូវវែងស្រេងម្តុំលូ៥ក៍លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូសេ១២៥សេរីឆ្នាំ២០១៧បានមកធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីយុវតីបានសម្រេចតែសំណាងមិនល្អបានជិះទៅបុកគូថរថយន្តមួយគ្រឿងបណ្តាលឱ្យដួលរួចរត់គិចចោលម៉ូតូប្រហែល៣០០ម៉ែត្រត្រូវបានកំលាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ៣ឈជើងក្បែស្តប់នោះស្រាប់បានដេញ់ចាប់បានក្រោយកុងសុីកាប់ជ្រូកលូប្រាំទាំង២នាក់តែម្តង។

     ក្រោយកើតហេតុឱពុកបង្កើតរបស់យុវតីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឺងមានជ័យទី៣។

  ជនសង្ស័យទាំង២នាក់ទី១៖ ឈ្មោះជិនរតនាអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដនិងជនសង្ស័យទី២មឈ្មោះអ៊ី ឈិ​អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង