ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកស្នួល បំបែកសំណុំអំពើហឹង្សា វាយសម្លាប់អ្នកកាសែតម្នាក់

124


ក្រចេះ៖ស្នងការនគរបាលខេត្តក្រចេះ បានឲ្យដឹងថា
នៅទីបំផុតក្រុមជនដៃដល់ម្នាក់ ដែលបានធ្វើសកម្មភាពវាយសម្លាប់ទៅលើជនរងគ្រោះម្នាក់ ដែលមានប្រើប្រាស់ប័ណ្ណកាសែតក្នុងម្នាក់ បណ្តាលឲ្យស្លាប់នៅចិញ្ចើមផ្លូវជាតិកាលពីយប់ថ្ងៃទី៣ ខែកុម្ភះ កន្លងទៅនេះ ត្រូវបាននគរបាលស្រុកស្នួលស្រាវជ្រាវចាប់ខ្លួនបាន ខណៈនៅសល់បក្ខពួកមួយចំនួនទៀត កំពុងតែរត់គេចខ្លួន។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានឲ្យដឹងថា ជនសង្ស័យឈ្មោះវ៉ន វិញ អាយុ១៩ឆ្នាំ រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួលឃាត់ខ្លួននៅថ្ងៃទី៨ កុម្ភៈ ក្រោយការចុះស្រាវជ្រាវស៊ើបអង្កេតមានរយះពេល៤ថ្ងៃ។

ជនរងគ្រោះឈ្មោះសន ឬទ្ធី អាយុ១៨ឆ្នាំ ស្នាក់នៅឃុំស្នួល ស្រុកស្នួល ត្រូវបានជនសង្ស័យរូបនេះ និងបក្ខពួកបានធ្វើសកម្មភាពពួនស្ទាក់គប់ នៅលើផ្លូវជាតិមួយកន្លែងក្នុងឃុំ២ធ្នូ ស្រុកស្នួល បណ្តាលឲ្យធ្លាក់ពីលើម៉ូតូ រួចពួកគេបានធ្វើសកម្មភាពវាយសម្លាប់។

ករណីនេះ ត្រូវជនសង្ស័យខាងលើឆ្លើយសារភាពថា ផ្តើមចេញដោយសារទំនាស់ស្នេហាត្រីកោណ រវាងជនដៃដល់ ដែលគេចខ្លួន ជាមួយនិងជនរងគ្រោះ។

លោកអធិការនគរបាលបានប្រាប់ឲ្យដឹងថា បក្ខពួកក្រុមជនដៃដល់ដែលកំពុងតែគេចខ្លួនទាំងនោះ ត្រូវបានកំណត់អត្តសញ្ញាណច្បាស់ គឺនិងអាចស្រាវជ្រាវ ចាប់ខ្លួនបាននាពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា ជនរងគ្រោះដែលភ្នាក់ងារសារត័ព៌មាន បាត់ដំបងប៉ុស្តិ៍ម្នាក់ត្រូវបានក្រុមជនដៃដល់១ក្រុមស្ទាក់វាយធ្លាក់ពីលើម៉ូតូបណ្តាលឱ្យស្លាប់នៅកន្លែង នៅចំណុចផ្លូវកែង៨៨ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោង០០និង១០នាទីឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នាបីនាក់នាំគ្នាជិៈម៉ូតូទៅរាំលេងធុងបាស់ នៅចំណុចគីឡូ៩០ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះលុះដល់ម៉ោងកើតហេតុ ពួកគេបានឡើងជិះម៉ូតូ បំណងវិលត្រឡប់មកផ្ទះវិញ។ដោយឈ្មោះ នី ធីរ៉ា ជាអ្នកឌុប និងឈ្មោះ ប៉ែ នៅកណ្ដាល ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ សន ឬទ្ធី ជិះពីក្រោយ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខក្រុមជនដៃដល់ ស្ទាក់ចាំវាយនិងយកដុំថ្មមកគប់លើពួកគេ
បណ្ដាលឲ្យជនរងគ្រោះ ដែលអង្គុយខាងក្រោយធ្លាក់ពីលើម៉ូតូ ហើយនាំគ្នាព្រួតវាយរហូតដល់ស្លាប់នៅកន្លែងតែម្ដង។ ក្រោយកើតហេតុក្រុមជនដៃដល់បានរត់គេចបាត់ ចំណែកជនរងគ្រោះស្លាប់នៅចិញ្ចើមផ្លូវជាប់ព្រៃ៕

អត្ថបទដែលជាប់ទាក់ទង