ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបោសសំអាតអនាម័យ បរិស្ថាន ក្នុងបរិវេណវត្តវត្តច្បារអំពៅ

137

ភ្នំពេញ៖ ដេីម្បីលេីកកម្ពស់សោភ័ណភាព​ អនាម័យបរិស្ថាន ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ នៅថ្ងៃទី០៩ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ០៧:០០នាទី​ ព្រឹក លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​ បានដឹកនាំក្រុមប្រឹក្សាខណ្ឌ មន្រ្តី​សាលាខណ្ឌ​ កំលាំងអធិការដ្ឋាន នគរបាលខណ្ឌ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ កម្លាំងសណ្តាប់​ធ្នាប់​ និងមន្ត្រី​សាលាសង្កាត់​ ព្រមទាំង​មាន​ការចូលរួម​ពីសំណាក់​ព្រះសង្ឃវត្តច្បារអំពៅ និងសិស្សានុសិស្សបានធ្វេីការបោសសំអាតអនាម័យ បរិស្ថាន
ក្នុងបរិវេណវត្តពោធិ៍ព្រះបាត្រ​ (ហៅវត្តច្បារអំពៅ)​ ។

អត្ថបទដែលជាប់ទាក់ទង