ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋគឺជារឿងចាំបាច់បំផុតដែលមន្ត្រីរបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្ម

120

កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកគួច ចំរើនបានមានប្រសាសន៍ថា  ក្នុងនាមជាមន្ត្រី យើងមានតួនាទីយ៉ាងសំខាន់សម្រាប់ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់យើងក្នុងការផ្តល់សេវាសាធារណៈជូនពួកគាត់។

    លោកគួច ចំរើនបានមានប្រសាសន៍បែបនេះ កាលពីរសៀលថ្ងៃចន្ទ៧ កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ខណៈដែលលោកអញ្ជើញ ជាអធិបតីភាពដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ពីអស់លោកជា អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត  លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

  លោកគួច ចំរើន បានលើកឡើងថា ការប្រជុំនេះ ធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៩ ដោយក្នុងកិច្ចប្រជុំមានរបៀបវារៈជាច្រើនដែលយើងត្រូវធ្វើការផ្សព្វផ្សាយ និងដោះស្រាយក្នុងកិច្ចការចាំបាច់ នា នា ក្នុងដំណាក់កាលនេះ របៀបវារៈទាំងនោះ រួមមាន៖

១.ការបង្ហាញពីការ អនុវត្តន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល 

២.របាយការណ៍ របស់សាខាពន្ធដារស្ដីពីការប្រមូលពន្ធប្រចាំឆ្នាំ ២០១៨

៣.របាយការណ៍ស្ដីពីការផ្ទេរសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋប្រចាំឆ្នាំ ២០១៨ 

៤.ការចូលរួមមតិយោបល់របស់លោកលោកស្រីអភិបាលអភិបាលរងស្រុកក្រុងពាក់ព័ន្ធនិងការផ្ទេរកម្មសិទ្ធិដីធ្លីទៅតាមបណ្ដាស្រុកក្រុងរបស់ខ្លួនក្នុងឆ្នាំ ២០១៨។

  លោកបានបន្ថែមទៀតថា យើងមានតួនាទីយ៉ាងសំខាន់សម្រាប់ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដែលនេះ គឺជារឿងចាំបាច់បំផុតរបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្មជូនពួកគាត់។

  លោកបានផ្តាំផ្ញើដល់អង្គពិធីទាំងមូលត្រូវខិតខំស្តាប់ និងលើកឡើងជាមតិ យោបល់ល្អៗ ដើម្បីជាគន្លឹះសម្រាប់យកទៅអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង