ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀនជិត ១៦ គីឡូក្រាម ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង បង្ក្រាបបាន!

124


បាត់ដំបង៖ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាររ បស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រេទស អំពីភារៈកិច្ចជាប្រចាំគឺបង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
ជាក់ស្តែងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ឋិតក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង ១១ព្រឹក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង និងដកហូតវត្ថុតាង ថ្នាំញៀនសរុបទម្ងន់ ១៥,៨គីឡូក្រាម ក្នុងនោះ ៖ ប្រភេទថ្នាំញៀនម្សៅក្រាមពណ៌សថ្លារឹង (ទឹកកក) មានទម្ងន់ ៩,៧០ គីឡូក្រាម និងថ្នាំគ្រាប់ ប្រភេទ (WY) ទម្ងន់ ៦,១០ គីឡូក្រាម។
បច្ចុប្បន្នមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងបន្តនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង