ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យយកកូនតូចមកប្លុងចោលទាំងរស់ជាមួយនឹងការដុតជាភ្នក់ភ្លើង បង្កអោយមានការភ្ញាក់ផ្អើលទាំងយប់

88

ភ្នំពេញៈ ក្មេង​ប្រុស​អាយុ​ជាង២ខួបម្នាក់​ ត្រូវ​បានប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្រែក​ទ្រហោ​យំ​ វាចេញ​មកពីក្នុង​គំនរ​សំរាម​និងព្រៃត្រែង ជាមួយនឹងការដុតជាភ្នក់ភ្លើងកើតជាអណ្តាតភ្លើង នៅក្នុងដី​ឡូតិ៍​​មួយកន្លែង​គួរឲ្យ​សង្វេគ​ ជាពន្ធពេក ដែលសកម្មភាពនេះត្រូវបានគេដាក់កាេសង្ស័យថា ក្មេង​ប្រុសអាចត្រូវបាន​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល។

គេបានប្រទះឃើញ ក្មេងប្រុសកំសត់នេះកាលពី​វេលាម៉ោង​៦ល្ងាច​  ថ្ងៃ​អង្គារ ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ត្រង់ចំណុច​ក្នុងដីឡូតិ៍​មួយ​កន្លែង ​ក្បែរ​គល់ស្ពាន​អាកាស​៥មករា ​ផ្នែក​ខាងកើ​ត​ ស្ថិតក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញនិងបានបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចនៅ​ម៉ោង៩យប់​ ។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ ដែល​ជា​អ្នក​ស្នាក់នៅក្បែរ​កន្លែង​កើត​ហេតុ​ខាងលើ​​ បាន​រៀប​រាប់​អោយ​ ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ គាត់​បាន​ឮសំឡេង​​ក្មេង​យំ​ចេញ​ពីកន្លែង​គំនរ​សំរាម ​ក្នុងព្រៃ​ស្មៅ​ ដើ​មត្រែងខាងលើ​ តែដំបូងឡើយ​គាត់មិនទាន់ចាប់អារម្មណ៍ទេ​ តែបន្តិចក្រោយមក​ ក៏លឺយំកាន់តែខ្លាំងឡើ​ង ធ្វើ​ឲ្យគាត់មាន​ការ​ងឿងឆ្ងល់​ ហើ​យ​ស្រែក​ប្រាប់​អ្នក​ជិត​ខាង​ រួច​ក៏​បបួលគ្នា​ដើ​រតាម​រក​មើ​ល​ ខណៈ​​នោះ​ក៏ស្រាប់​តែ​មាន​ក្មេង​ប្រុស​ខាងលើ​​ កំពុង​វាចេញ​មកពីកន្លែង​គំនរ​សំរាម ​ក្នុងព្រៃ​ស្មៅ​ និងដើ​មត្រែងនោះ ហើ​យស្រែក​ទ្រហោ​យំ​បណ្តើ​រ​ ​មាន​របួស​រលាត់ចិញ្ចើម​ចេញ​ឈាម​បន្តិចដែរ​​។

បុរសខាងលើ​បន្តថា​ ដោយមើ​លទៅទំនងជាឃ្លានផង​ ហើ​យមិន​ឃើ​ញ​មាន​ឪពុក​ម្តាយ ​ឬ​នរណា​ម្នាក់​នៅក្បែរ​នោះទេ​ ភ្លាមៗនោះ​គាត់​រួមទាំង​អ្នក​ជិតខាង​ផ្សេងទៀត​ ក៏បាន​នាំ​យក​ក្មេង​ប្រុស​ខាងលើ​ មក​ផ្ទះ​របស់​គាត់ ​ដែល​នៅក្បែរ​នោះ​ រួចជួយងូតទឹក​អោយ​ ហើ​យអោយអ្នកជិតខាងខ្លះទៀត ទៅ​រកទិញ​ទឹកដោះគោ​ និងដបទឹកដោះគោ យកមកដាក់ឲ្យ​ប៉ៅ​មួយសន្ទុះក្រោយមក​ក៏គេងលក់បាត់ទៅ​ ហើ​យ​គាត់​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឲ្យ​ចុះ​មក​ពិនិត្យ​មើ​ល​ និងជួយ​ស្វែងរក​ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​ខាងលើ។

បន្ទាប់ពីសមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មកដល់កន្លែងកើ​តហេតុ​ បានប្រកាសរកឪពុកម្ដាយក្មេងនោះ តែមិនឃើញអ្នកណាម្នាក់​តាមមក​រកទេ​ ទើ​បសមត្ថកិច្ច​រាយការណ៍ប្រាប់ថ្នាក់លើ​​ រួចនាំក្មេងប្រុស​នោះ យកទៅដាក់ឲ្យគេង​បណ្ដោះអាសន្ន​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ផ្សារ​ដេប៉ូ​ទី​៣​ ដើម្បីរងចាំប្រកាសរកសាច់ញាតិបន្តទៀត។

តែបើតាមការបញ្ជាក់ពីមន្ត្រីនគរបាលខណ្ឌទួលគោកបានអោយដឹងនៅព្រឹកថ្ងៃទី១៣ កុម្ភៈនេះថា ក្មេងប្រុសកំសត់រូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តទៅអោយស្ថានីយវិទ្យុABCហើយ ដើម្បីអោយជួយប្រកាសរកឱពុក ម្តាយ ឬអាចអោយទៅអង្គការដើម្បីចិញ្ចើម បីបាច់ បើសិនជាក្មេងម្នាក់នេះ ពិតជាត្រូវបានឳពុក ម្តាយ បោះបង់ចោលមែននោះ៕

អត្ថបទដែលជាប់ទាក់ទង