ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីគយខេត្តស្ទឹងត្រែង ២នាក់ស្លាប់ នៅក្នុងហេតុការណ៍ក្រឡាប់រថយន្ត

98

ស្ទឹងត្រែងៈ មន្ត្រីគយនិងរដ្ឋាករខេត្តស្ទឹងត្រែងចំនួន០២នាក់ ក្នុងនោះម្នាក់បានស្លាប់ នៅកន្លែងកើតហេតុនិង ម្នាក់ទៀតរបួសធ្ងន់ ហើយស្លាប់នៅមន្ទីរពេទ្យ នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ។

មន្រ្តីគយពីរនាក់ បានធ្វើដំណើរតាមរថយន្ដ ០១គ្រឿង ម៉ាកតូយ៉ូតាតាកូម៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2Y 2307 បើកក្នុង ទិសដៅពីក្រុងស្ទឹងត្រែង ទៅកាន់ច្រកត្រពាំងក្រៀល កម្ពុជា_ឡាវ លុះពេលធ្វើដំណើរ ទៅជិតដល់ច្រកត្រពាំងក្រៀលក៏ស្រាប់តែរថយន្តបានក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាមន្ត្រីគយម្នាក់ឈ្មោះចក់ធឿន និងម្នាក់ទៀតជាមន្រ្តីទើបចូលថ្មីបានស្លាប់នៅនឹងកន្លែងកើតហេតុ៕


 

អត្ថបទដែលជាប់ទាក់ទង