ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាសូរណាស់ ! ក្មេងស្រីម្នាក់ស្លាប់ យ៉ាងអាណោចអធម ក្រោយឆ្មាខាំ និងក្រញៅ បណ្តាលឲ្យឆ្លងជំងឺឆ្កែឆ្កួត មានអាការៈប្រកាច់ៗ

119

ភ្នំពេញ៖ អាព្យាបាលគ្រប់រូប គួរយល់ដឹងពីអត្ថបទនេះ ជាពិសេស ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះកូនៗ ខណៈមានករណីក្មេងស្រីម្នាក់ អាយុ១០ ត្រូវឆ្មាខាំ និងក្រញៅ បានឆ្លងជំងឺឆ្កែឆ្កួត និយាយមិនសូវដឹងអ្វី ហើយមានអាការៈ ប្រកាច់ៗដោយសារវិញ្ញាណឆ្មាទាញ កន្រ្តាក់ រហូតដល់ស្លាប់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្មេងស្រីរូបនេះ មកពីខេត្តស្វាយរៀងបានមកព្យាបាលជំងឺឆ្កែឆ្កួតនៅពេទ្យនារាជធានីភ្នំពេញ ប៉ុន្តែគួរឲ្យសោកស្តាយគ្រូពេទ្យប្រាប់ថា គ្មានវិធីព្យាបាលទេ គឺមានតែយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ក្រោយគ្រូពេទ្យប្រាប់បែបនេះ ស្រាប់តែយប់ឡើងក្មេងស្រីរូបនេះ បានស្លាប់បាត់បង់ជីវិតចោលឪពុក-ម្តាយ។

បើតាមការឲ្យដឹងពីឪពុក-ម្តាយក្មេងស្រី ត្រូវបានឆ្មាខាំតាំងពីដើមខែធ្នូ ឆ្នាំ២០១៩មកម៉្ល៉េះ ប៉ុន្តែពួកគេមិនបានយកមកចាក់ថ្នាំការពារនៅមន្ទីរពេទ្យប៉ាស្ទ័រទេ គឺចាក់ថ្នាំការពារនៅក្នុងភូមិ ដោយអាការៈកាន់តែខ្លាំង ក៏យកទៅវៀតណាម ប៉ុន្តែគ្រូពេទ្យវៀតណាម ក៏បានប្រាប់ថា គ្មានលទ្ធភាព ទើបមកព្យាបាលនៅពេទ្យក្នុងរាជធានីភ្នំពេញ តែជាការសោកស្តាយគឺមិនអាចជួយសង្រ្គោះជាតិជីវិបានទេ។

សូមបញ្ជាក់ថា សត្វឆ្មា និងឆ្កែ កាលណាបើខាំហើយត្រូវតែយកមកចាក់ការពារ ព្រោះវាមានផ្ទុកមេរោគ យ៉ាងកាចសាហាវណាស់៕

អត្ថបទដែលជាប់ទាក់ទង