ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាមប្រឡងជាប់ហោះទៅ អាមេរិចបានហើយ!!

105


ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី១៥កុម្ភះនេះថា រដ្ឋបាល សហព័ន្ធអាកាសចរណ៍អាមេរិចFAA បានចេញសេចក្តី ថ្លែងការណ៍មួយ នៅថ្ងៃនេះថា«ស្តង់ដាររបស់ក្រុមហ៊ុនអាកាសចរពាណិជ្ជវៀតណាម ស្ថិតក្នុងលំដាប់លេខ១ ដែលជាចំណាត់ថ្នាក់ខ្ពស់ ដែលមានន័យថា ចាប់ពីពេលនេះអាកាសចរ វៀតណាមអាចបើកផ្លូវហោះហើរត្រង់ ទៅសហរដ្ឋអាមេរិចបានហើយ និងអាចប្រើលេខកូដរួម ជាមួយអាកាសចរសហរដ្ឋអាមេរិច ជាសម្ព័ន្ធមិត្តបានទៀតផង ។
សេចក្តីសម្រេចខាងលើនេះ បានធ្វើឡើងបន្ទាប់ពីFAAបានបញ្ជូន ក្រុមការងារចុះទៅត្រួតពិនិត្យ និងវាស់កម្រឹតស្តង់ដារ អាកាសចរវៀតណាមអស់រយះពេលឆ្នាំមកហើយ។

អត្ថបទដែលជាប់ទាក់ទង