ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះអង្គម្ចាស់រាជទាយាទនៃអារ៉ាប៊ីសាអូឌីត​ ចុះកិច្ចព្រមព្រៀងវិនិយោគ តម្លៃ២០ពាន់លាន ជាមួយប្រទេសប៉ាគីស្ថាន ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប៉ាគីស្ថាននិងចិន

117

ប៉ាគីស្ថាន ៖ ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានមកដល់ក្រុងអ៊ីស្លាម៉ាបាដ នាល្ងាចថ្ងៃទី១៧ កុម្ភៈឆ្នាំ២០១៩ ជាទិសដៅដំបូងនៃដំណើរទស្សនកិច្ចនៅអាស៊ីរបស់ព្រះអង្គ។ ព្រះអង្គម្ចាស់ត្រូវបានទទួល ដោយនាយករដ្ឋមន្ត្រីលោក Imran Khan មេបញ្ជាការកងទ័ពលោក Qamar Javed Bajwa និងមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថានដទៃទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាល់អារ៉ាប៊ីយ៉ាស់។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មាន ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប៉ាគីស្ថានលោកនាយករដ្ឋមន្រ្តីអ៊ីម៉ានខាន់ បានអះអាងថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រាជទាយាទ នៃប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើឱ្យទំនាក់ទំនង ទ្វេភាគីរវាងក្រុងរីយ៉ាដនិងអ៊ីស្លាម៉ាបាដ។ លោកបានអះ អាងថាដំណើរទស្សនកិច្ចនេះ នឹងផ្លាស់ប្តូរទំនាក់ទំនង ក្នុងភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំ។

លោកបានបញ្ជាក់ថា: «ការវិនិយោគបានអមដំណើរទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់គឺជាការវិនិយោគ ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសប៉ាគីស្ថាន»។លោកបានបញ្ជាក់ថាអនុស្សរណៈ នៃការយោគយល់គ្នាមួយចំនួននឹងត្រូវបាន ចុះហត្ថលេខាសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានការបង្កើតរោងចក្រចម្រាញ់ប្រេងកាត នៅឯកំពង់ផែ Gwadar ជាមួយនឹងការវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីត។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ មកកាន់អាស៊ី ព្រះអង្គម្ចាស់ក៏ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនផងដែរ។

អត្ថបទដែលជាប់ទាក់ទង