ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះមួយខ្នងរបស់ គ្រួសារខ្មែរឥស្លាម នៅភូមិតត្រពាំងខ្ទុំ ខេត្តកំពង់ឆ្នាំង

97


កំពង់ឆ្នាំង÷ល្ងាចថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង១៧:៣០នាទី មានករណីអគ្គីភ័យឆេះផ្ទះមួយខ្នង មានទំហំ ០៨×០៦m សង់ពីថ្មក្រោមឈើលើ ជញ្ជាំងក្តាដំបូលប្រក់ក្បឿង។ ស្ថិតនៅក្នុងភូមិត្រពាំងខ្ទុំ ឃុំសូកស ស្រុក..ខេត្តកំពង់ឆ្នាំង។

ម្ចាស់ផ្ទះឈ្មោះ ឯល ហូសាន់ ភេទ ប្រុសអាយុ ២៥ឆ្នាំ និង ប្រពន្ធឈ្មោះទាំហ្វាស់អីុសះ (តាមសំដីលោក យ៉ា ទាំត្រូវជាឱពុកគាត់បានឃើញភ្លើងឆេះពេញផ្ទះកូនគាត់)។មូលហេតុ : ឆ្លងចរន្តអគ្គិសនី(តាមការបព្ជាក់ពីក្រុមពន្លត់អគ្គីភ័យ)។ការខូចខាត : ឆេះផ្ទះទំហ៊ុំ០៨×០៦m រួមមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង។ពុំបណ្តាលឲគ្រោះថ្នាក់ដល់មនុស្សទេ ហើយករណីខាងលើនេះ សមត្ថកិច្ចពន្លត់អគ្គីភ័យ បានប្រើប្រាស់រថយន្តចំនួន០២គ្រឿង ទើបរលត់ទៅវិញទាំងស្រុង។

អត្ថបទដែលជាប់ទាក់ទង