ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃអនុញ្ញាតឲ្យពលករបរទេស និងអ្នកនៅក្នុងបន្ទុក ធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយពុំចាំបាច់ចំណាយថវិកាក្នុងស្នើសុំរក្សាសិទ្ធិទិដ្ឋាការ (Re-Entry Visa)

113

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ បានឲ្យដឹងថា ដោយយោងតាមសំណើររបស់ប្រទេសបញ្ជូនពលករ កាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៩ គណៈអនុកម្មការគ្រប់គ្រងពលករបរទេស និងបញ្ហាជួញដូរមនុស្សរបស់ប្រទេសថៃ បានសម្រេចអនុញ្ញាតឳ្យពលករ និងអ្នកនៅក្នុងបន្ទុក សញ្ជាតិកម្ពុជា ឡាវ និងភូមា អាចធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី៥-៣០ ខែមេសា ឆ្នាំ២០១៩ ដោយពុំចាំបាច់ចំណាយថវិកា ក្នុងការស្នើសុំរក្សាសិទ្ធិទិដ្ឋាការ(Re-Entry Visa) ដែលកន្លងមកពលករត្រូវ ចំណាយក្នុងម្នាក់១០០០បាត សម្រាប់ការចេញ-ចូលមួយលើក។

ការអនុគ្រោះនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៥-៣០ ខែមេសា ឆ្នាំ២០១៩ ដោយពលករទាំងអស់ ត្រូវត្រឡប់ចូលមកក្នុងប្រទេសថៃវិញ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩​។

អត្ថបទដែលជាប់ទាក់ទង