ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្តិភាព​ផ្ដល់​ឱកាស​ដល់​យុវជន ​ទទួល​បាន​​​​ការ​​សិក្សា​ខ្ពស់

79


រាជធានី​ភ្នំពេញ៖ “សន្តិភាព​ផ្ដល់​ឱកាស​ដល់​យុវជន ​ទទួល​បាន​​​​ការ​​សិក្សា​ខ្ពស់” នេះ​ជា​ប្រសាសន៍​លោក​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​​ឱកាស​ថ្លែង​សន្ទរកថា ​ក្នុង​កម្មវិធី​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្ដីពី ការ​លើក​កម្ពស់​តម្លៃ​សន្តិភាព​ក្នុង​វិស័យ​អប់រំ​។

​ក្នុង​ឱកាស​​នោះ លោក​បណ្ឌិត ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាល​ទី​៤ ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ប្រកប​ដោយ​គុណភាព ដែល​ជា​កត្តា​ដ៏​សំខាន់​បំផុត ​​ក្នុង​ការ​ធានា ​បាន​នូវ​សង្គម​មួយ​ប្រកប​ដោយ​សន្តិភាព និង​សមធម៌ ហេតុនេះ​​ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចូល​ការ​អប់រំ​ប្រកប​ដោយ​សន្តិភាព និង​ធ្វើ​ជា​​ពលរដ្ឋ​ល្អ​ ដល់​​យុវជន។

ជា​មួយ​សន្តិភាព កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច កាត់​បន្ថយ​ភាព​ក្រីក្រ ចំនួន​សាលា​រៀន​ និង​ចំនួន​កុមារ​ចូល​រៀន​​​ក៏​មាន​ការ​កើន​ឡើង។ កម្មវិធី​​សិក្ខា​សាលា​ផ្សព្វផ្សាយ​ ស្ដីពី​ការ​លើក​កម្ពស់​តម្លៃ​សន្តិភាព ​ក្នុង​វិស័យ​អប់រំ​ ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃ​​សុក្រ ទី២២ខែកុម្ភៈ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង