ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនឿឆ្កួតៗរបស់ជនជាតិចិន លួចបោះកាក់ចូលម៉ាស៊ីនយន្តហោះ បួងសួងអោយការហោះហើរមានសុវត្ថិភាព!

85


វេបសាយShanghaiistបានផ្សាយនៅថ្ងៃទី២៣កុម្ភះនេះ អោយដឹងថា កាលពីថ្ងៃទី១៧កុម្ភះកន្លងមកនេះ សន្តិសុខព្រលានយន្តហោះក្នុង ខេត្តអានហ៊ុយបានប្រទះឃើញកាក់ចំនួន២ធ្លាក់នៅលើដីខាង ក្រោមកង្ហាម៉ាស៊ីនយន្តហោះ ខាងឆ្វេងដែលអ្នកដំណើរចិនម្នាក់ អាយុ២៨ឆ្នាំបានបោះវាចូល ម៉ាស៊ីនយន្តហោះដើម្បីបួងសួងសុំ អោយការហោះហើររបស់គាត់មានសុវត្ថិភាព។
ការពិតការបោះកាក់ចូលម៉ាស៊ីនយន្តហោះនេះ គ្រោះថ្នាក់ខ្លាំងណាស់។ ធ្វើអោយជើងហោះហើរមានអ្នកដំណើរ១៦២នោះ ត្រូវពន្យាពេល ហោះហើរ រហូតដល់ស្អែក ហើយបុរសនោះត្រូវឃាត់ខ្លួន។
ជំនឿខាងលើនោះចិនធ្លាប់ចាប់បាន ម្តងជាពីរដងនៅឆ្នាំ២០១៧។

អត្ថបទដែលជាប់ទាក់ទង