ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម ដែលជនរងគ្រោះ លួចទាក់ទងស្នេហ៍ជាមួយប្អូនថ្លៃជនដៃដល់ ញឹកញាប់

90

​បន្ទាយ​មាន​ជ័យ​៖​ រឿងឃាតកម្មមួយ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ។ តាមចម្លើយសារភាពជនសង្ស័យ ជា​បង​ដែល​ជា​ជន​ដៃដល់​ បាន​ឆ្លើយ​សារភាព​ថា​៖​ ខ្លួន​ពិតជាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ដោយមូលហេតុដែលគេសម្លាប់នោះ ក៏​ព្រោះតែ​បានឃើញ​ជន​រង​គ្រោះ​ និងប្អូនថ្លៃរបស់គេ ទាក់ទង​គ្នា​ ក្រោយ​ពី​ប្អូន​របស់​មាន​ប្រពន្ធចុង​ លែង​គ្នា​ ពេលត្រូវគ្នាវិញជាប្អូនគេ គឺ​ជន​រង​គ្រោះ​ នៅ​តែ​មក​លួច​ទាក់ទង​ស្នេហ៍​ជា​ប្អូនថ្លៃ​របស់​គេ​ទៀត​ ជា​ញឹកញាប់​ ។

នា​ថ្ងៃ​ទី​២៧​ ខែ​ខែកុុម្ភ: ឆ្នាំ​២០១៩​ វា​ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​ រឿង​ឃាតកម្ម​មួយ​ដែល​កើតឡើង​ ក្នុង​ភាព​អាថ៌​កំបាំង​ ត្រូវ​បាន​កងកម្លាំង​នគរបាល​ ខេត្តបន្ទាយមានជ័យ​ មាន​កម្លាំង​នគរបាល​ជំនាញ​ ផែន​ព្រហ្មទណ្ឌ​ កម្លាំង​នគរបាល​ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ ដឹកនាំ​បញ្ជា​ផ្ទាល់​ របស់​ លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​និង​លោក​ ឧត្តមសេនីយ៍ទោ​ សិទ្ធ​ ឡោះ​ ស្នងការ​រង​ ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​ស្រាវជ្រាវ​វែកមុខ​សញ្ញា​ឃាតករ​និង​ ឈាន​ដល់​បំបែកសំណុំរឿង​បាន​ទាំងស្រុង​ ។

យោងតាមរបាយការណ៍របស់ ​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​៖​ ករណី​ឃាតកម្ម​ទុកជា​មុន​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​ ចន្លោះ​ពី​ម៉ោង​១០​ទៅ​ម៉ោង​១២​ ថ្ងៃត្រង់​ នៅ​ចំណុច​ព្រៃ​អា​ព្រហ្ម​ក្នុង​ដី​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍ​ ក្នុងភូមិ​ថ្ម​រមៀល​ឃុំ​បន្ទាយឆ្មា​ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​ ក្រោយ​ពី​កើតហេតុ​ និង​ទទួល​បាន​ព៌​ត៌​មាន​ថា​ មាន​មនុស្ស​ត្រូវ​បាន​គេ​សំលាប់​ ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ហាន​ សុ​ថុ​ន​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​អំពិល​ចាស់​ឃុំ​បន្ទាយ​អំពិល​ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្ត​មាន​ជ័យ​ មុខ​របប​បើក​រោង​ម៉ាស៊ីនកិនស្រូវ​ និង​បើកឡាន​យក​ស្រូវ​តាម​ផ្ទះ​ទៅ​កិន​ ។​

​លោក​បាន​ដាក់​បទបញ្ជា​ឲ្យ​ លោក​ឧត្តមសេនីយ៍ត្រី​ សិទ្ធ​ ឡោះ​ ស្នងការ​រង​ ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ ស្រុក​ថ្មពួក​ រួម​ទាំង​កម្លាំង​វរ​សេនា​ស​តូច​ការពារ​ ព្រំដែន​គោក​លេខ​៨០៧​ បើក​ការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖​ ទី​១-​ឈ្មោះ​ ស៊ួ​ត​ សុភា​ក់​ ហៅ​ភ័ក្ត្រ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ និង​ ទី​២-​ឈ្មោះ​ ស៊ួ​ត​ សុ​ផាត​ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ ជា​បងប្អូន​បង្កើត​រស់នៅ​ភូមិ​ធ្លក​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ដើម្បី​ធ្វើការ​សាកសួរ​។​

ឆ្លង​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ ឈ្មោះ​ស៊ួ​ត​ សុ​ផាត​ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ ជា​បង​ដែល​ជា​ជន​ដៃដល់​ បាន​ឆ្លើយ​សារភាព​ថា​៖​ ខ្លួន​ពឹត​ជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គឹ​ត​ទុកជា​មុន​ ដោយ​ប្រើ​កាំបិតប៉ាំងតោ​ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ ចំនួន​ពីរ​កាំបិត​ ត្រូវ​ចំ​ក​ និង​ត្រូវ​ចំ​ដៃ​ បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។​
មូលហេតុ​ដែល​គេ​សម្លាប់​នោះ​ ក៏​ព្រោះតែ​បានឃើញ​ជន​រង​គ្រោះ​និង​ប្អូនថ្លៃ​របស់​គេ​ ទាក់ទង​គ្នា​ ក្រោយ​ពី​ប្អូន​របស់​មាន​ប្រពន្ធចុង​ លែង​គ្នា​ពេល​ត្រូវ​គ្នា​វិញ​ជា​ប្អូន​គេ​ គឺ​ជន​រង​គ្រោះ​ នៅ​តែ​មក​លួច​ទាក់ទង​ស្នេហ៍​ជា​ប្អូនថ្លៃ​របស់​គេ​ទៀត​ ដោយ​នាំ​មក​កន្លែង​គុ​ម្អ​ប្ញ​ស្សី​ ដែល​មាន​អូរ​នេះ​ ជា​ញឹកញាប់​ ។​ ក្រោយ​ពី​គេ​បាន​ស្លាប់​រួច​ហើយ​បាន​បើក​គោ​យន្ត​ទៅ​ភូមិ​ប្រាប់​ទៅ​ប្អូន​របស់​គេ​ ឈ្មោះ​ស៊ួ​ត​ សុភា​ក់​ ហៅ​ភ័ក្ត្រ​ ដែល​ជា​ជន​សមគំនិត​ គេ​បាន​ស្លាប់​ឈ្មោះ​សុ​ថុ​ន​ហើយ​ និង​បាន​នាំ​គ្នា​យក​កង់​មុខ​គោ​យន្ត​កន្ត្រៃ​ចំនួន​០៤​ និង​កង់​មុខ​ត្រាក់ទ័រ​ចំនួន​០១​ ដឹក​តាម​គោ​យន្ត​ ដុត​សព​ជន​រង​គ្រោះ​ ដើម្បី​បំបាត់ភស្តុតាង​។​
លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា​៖​ ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ របស់​ជនសង្ស័យ​ នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​នេះ​ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ ជំនាញ​ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ និង​វរ​សេនា​តូច​ ការពារ​ព្រំដែន​គោក​លេខ​៨០៧​ នាំ​ជនសង្ស័យ​២​នាក់​ បងប្អូន​ និង​ ស្ត្រី​ ជា​ប្អូនថ្លៃ​ជន​ដៃដល់​ ធ្វើ​សារ​ឡើង​វិញ​ ពី​សកម្មភាព​នៃ​បទល្មើស​ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង