ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រាំនិងគីម ចាប់ផ្តើមបើកកិច្ចប្រជុំកំពូលដោយហូបបាយជុំគ្នា!

88


ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយថា លោកប្រធានាធិបតីអាមេរិចដូណាល់ ត្រាំនិងលោកគីមជុនអ៊ុន បានជួបប្រជុំគ្នានៅសណ្ឋាគារផ្កាយប្រាំMetropoleនៅទីក្រុងហាណូយ នៅល្ងាចថ្ងៃពុធនេះចាប់ផ្តើ មដោយការចាប់ដៃនិងពិភាក្សា គ្នាខ្លីៗមុនដើរចូលតុបាយ ពេលល្ងាចពិភាក្សាគ្នាបន្តទៀត។
លោកប្រធានាធិបតីដូណាល់ត្រាំ បានប្រាប់អ្នកកាសែតថា«កិច្ចប្រជុំលើកនេះ ជាមួយលោកគីមសម្រេច បានជោគជ័យយ៉ាងខ្លាំង»។តែនៅពេលអ្នកកាសែតសួរថា តើគេនឹងប្រកាសបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការទេ? លោកត្រាំតបថា «ចាំមើលកិច្ចចរចារចប់សិន»។

អត្ថបទដែលជាប់ទាក់ទង