ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ : សុទ្ធតែចង់ល្បី

242


អាដុលហ៊ីត្លែរល្បីដោយសារដុតជនជាតិឈ្វីហ្វក្នុងឡ ឯ ខ្មែរក្រហមល្បីដោយសារសម្លាប់រង្គាល ជាតិសាសន៍ខ្លួនឯង ចំពោះអារ៉ាស្មាច់ល្បីដោយសារចាប់ជម្រិត ។
នោះជារឿងចាស់ ឯ រឿងថ្មីវិញនោះគេបង្កើតភាពល្បីល្បាញ សម្រាប់ខ្លួនឯងតាមរយៈអួតលុយ ។ ថ្ងៃមុន
លោកគឹម រស្មីមេប៉េអឹមខេត្តរតនគីរីល្បីដោយសារ តែអួតអាងរឿងលុយរបស់ខ្លួនឯង ហើយថតបង្ហោះតាមហ្វេសប៊ុកទៅទៀត ។ ទីបំផុតគាត់ល្បីមែនព្រោះគាត់មានលុយច្រើនចែក ឲ្យកូន៥នាក់ក្នុងម្នាក់ៗចំនួន១០០.០០០ដុល្លារ ។គាត់
ពិតជាមានមែន ទោះបីប្រាក់ខែរបស់គាត់ដែល គេជឿថាមិនធ្វើឲ្យគាត់មាន ធនធានច្រើនបែបនេះក៏ដោយ ។
ដល់ភ័យខ្លួនក៏តាំងនិយាយរបៀបកែខ្លួនថានេះ មិនមែនជាលុតពុករលួតទេ តែជាលុយដែលបានមកពីចំការកៅស៊ូ និងចំណូលផ្សេងៗទៀត ។ដោះសារបែបនេះកាន់តែធ្ងន់ ក ហើយព្រោះមានលុយអាចទិញដីដាំកៅស៊ូ ហើយម្ង៉ៃៗ មិនធ្វើការទេចុះគិតតែរឿងកៅស៊ូទៅចុះ ។ អារឿងចង់ល្បីខុសរឿងនេះទីបំផុតផ្កាយលើស្មារបូតបាត់តែម្ដងមិនតែ
ប៉ុណ្ណោះអង្គភាពប្រឆាំងអំពើរពុករលួយមិនទុករឿងនេះហិតឡើយ ។
រឿងលោកគឹម រស្មីមិនទាន់ឈប់ធំក្លិនផងស្រាប់ តែលេចចេញរឿង លោកផ្កាយ ១ ស្នងការរងខេត្តកណ្ដាល ធ្វើខ្លួនឲ្យល្បីទៀតហើយ ។
នេះបានចំជាចង់ល្បីមែន ។គ្រាន់តែភ្ជាប់ពាក្យសោះម៉ែអាថ្លែន គ្រាន់តែលុយថ្លៃទឹកដោះ១០០.០០០ដុល្លារហើយ
លុយនោះដឹកតាម ឡានអា៥៧០មកទៀត ហើយទាំងលុយទាំង ឡានប្រគល់ជូនអូនទាំងអស់ ដែលក្នុងនោះក៏មានទាំង ចិញ្ចៀនពេជ្រភ្ជាប់ពាក្យទៀតផង ។
ពេលនេះចាប់ផ្ដើមល្បីផស់គេមែន ។ អ្នកដែលចង់ល្បីនោះ ក៏កំពុងតែបែកញើសខ្នងដែរហើយព្រោះពាក់ផ្កាយ១ សោះមានលុយ អីដល់ថ្នាក់នេះ ។ពេលប្រកាសពីទ្រមសម្បត្តិដាក់ថា មានលុយប៉ុន្មានទៅ លោកព្រះតិចលោកុនខ្លួន ដោយសារចង់ល្បីនេះ ។ហ៊ានចាយ់ដណ្ដឹងប្រពន្ធច្រើនដល់ថ្នាក់នេះចុះ នៅមានលុយប៉ុន្មានទៀត ក្នុងធនាគារ ?ហេសហេ ពិតជាមានលុយចង់ធ្វើឲ្យខ្លួនល្បីមែន ។

អត្ថបទដែលជាប់ទាក់ទង