ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិបត្តិការ​ចាប់​មុខសញ្ញា​ជនជាតិវៀតណាម ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់ ជាង២គីឡូ​

89


​ស្វាយ​រៀង​៖​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI នៅថ្ងៃទី២៨ខែកុម្ភៈនេះ បានឲ្យដឹងថា កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ទទួល​ព័ត៌មាន​ពី​ប៉ុស្តិ៍​ការពារ​ព្រំដែន​មី​វី​តី​ ស្រុក​ឌឹ​វ៉េ​ ខេ​ត្តឡុង​អាន​ វៀតណាម​ ថា​មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ​ឆ្លង​ដែន​ខុសច្បាប់​ម្នាក់​ នៅផ្ទះ​ជួល​នៅ​ភូមិ​ចេក​ ឃុំ​សំរោង​ ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​។​

​នៅ​យប់​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២១០៩​ ក្រោម​ការ​ចង្អុល​ ដឹកនាំ​របស់​ឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្ត​ និង​មានការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពី​ លោក​ព្រះរាជអាជ្ញា​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ច​ន្ទ្រា​ កម្លាំង​ប៉ុស្តិ៍​ច្រក​ទ្វារ​ទ្វេភាគី​សំរោង​ កម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៦០៩​ បាន​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ​ ង្វៀ​ង​ ថា​ន់​ងុ​ក​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​ ២​កញ្ចប់​ធំ​ ទម្ងន់​ ២,០៥​គីឡូក្រាម​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​ ដោយ​សមត្ថកិច្ច​វៀតណាម​ រីឯ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​
២​កញ្ចប់​ធំ​ ទម្ងន់​២,០៥​គីឡូក្រាម​ ដែល​ឆែកឆេរ​រក​ឃើញ​ ត្រូវ​បាន​រឹបអូស​ និង​បញ្ជូន​មក​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿង​
​ញៀន​ តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ កសាង​សំណុំរឿង​ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង