ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់ទូរស័ព្ទដៃបានសម្រេច ជិះគេចខ្លួនទៅបុកម៉ូតូកង់បី ធ្លាក់ជនសង្ស័យម្នាក់ ប៉ូលីសចាប់ដាក់ខ្នោះ

334

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលីសផ្នែក

ព្រហ្មទណ្ឌខណ្ឌទួលគោកធ្វើការឃាត់ខ្លួន ខណៈ

ដែលយុវជនម្នាក់នេះនិងបក្ខពួក៥នាក់ទៀត ធ្វើឆក់

ទូរស័ព្ទដៃបានសម្រេច តែវាសនាមិនល្អ នៅពេល

ជិះគេចខ្លួនក៏បានជ្រុលទៅបុកម៉ូតូកង់បី បណ្តាលអោយធ្លាក់ពីលើម៉ូតូ ទើបប៉ូលីសចាប់ដាក់ខ្នោះតែម្តង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីល្ងាច ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៦និង៣៥ នៅចំណុចផ្លូវលេខ ៥៩៨ កែង ផ្លូវលេខ ១៩៨៦ ក្រុមទី២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រ

ព្រឹត្តនៅចំណុចមុខផ្ទះ លេខ ១៥ ផ្លូវលេខ៣២៧ កែងផ្លូវលេខ ៥៩៦ ក្រុមទី ១៣ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ សេង ចាន់ថេន ហៅ ថេន ភេទ

ប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១១Bសាលាមណ្ឌលអង្កការ S.O.S ស្នាក់នៅផ្ទះជួលមិនស្គាល់លេខ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាងខណ្ឌ

សែនសុខ រាជធានីភ្នំពេញ(អង្គការជួលអោយស្នាក់

នៅ ។ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ ស មិនចាំស្លាក

លេខ ។មិនបានបាត់បង់សំភារ:នោះទេ។

មន្ត្រីប៉ូលីសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកបានអោយដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី១០ ខែ ឩសភា ឆ្នាំ ២០១៨ ម៉ោងប្រហែល១៦និង៣៥នាទី ជនរងគ្រោះបានជិះម៉ូតូចំនួន ០១គ្រឿងម៉ាក Scoo

pyពណ៌ ស មិនចាំស្លាកលេខ ដោយជិះតាម

បណ្តោយផ្លូវលេខ ៣២៧ ទិសដៅពីជើងទៅ

ត្បូងមកដល់ចំណុចផ្លូវលេខ៥៩៦ កែង៣២៧

ជនសង្ស័យឈ្មោះ សេង ចាន់ថេន និងបក្សពួក

ចំនួន០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ក្នុងនោះជនសង្ស័យ

ជិះម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ពណ៌

ខ្មៅ សេរីឆ្នាំ ២០០៨ មានស្លាកលេខតែមិនចាំ

អង្គុយពីខាងក្រោយ អ្នកបើកឈ្មោះ អា រ៉ា ហៅ

មាន់ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ បានជិះ

ចូលមកអែបជិតពីខាងឆ្វេងដៃជនរងគ្រោះរួចធ្វើ

សកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះដែលកំ

ពុងកាន់ទូរស័ព្ទនៅដៃឆ្វេង រីឯបក្សពួកឈ្មោះ ព្រុំ

ដេវីត ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជាមួយ

ឈ្មោះ ផលនិស័យ ទេវ: ភេទប្រុស អាយុប្រហែ

ល ១៨ឆ្នាំ ជិះម៉ូតូ ០១ គ្រឿង ម៉ាក Honda

C125 ពណ៌ខ្មៅសេរីឆ្នាំ ២០១៥មានស្លាកលេខ

តែមិនចាំ និង ឈ្មោះ អ៊ុក សុផានិត ភេទ ប្រុស

អាយុប្រហែល១៨ឆ្នាំ និង ឈ្មោះ អា រី ភេទប្រុស

អាយុប្រហែល ១៥ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកHo

nda C110 សង់ប៉ិច ពណ៌ខ្មៅ សេរីឆ្នាំ២០១២

មានស្លាកលេខតែមិនចាំ ជាអ្នកបិទគូថ តាមពី

ក្រោយ ក្រោយពេលធ្វើសកម្មភាព ឆក់បានសំ

រេច ជនសង្ស័យ ឈ្មោះ អា រ៉ា និង សេង ចាន់ថេន

បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុតាមផ្លូវ

លេខ៥៩៨ បញ្ច្រាសទិសបត់ទៅដល់ចំណុចផ្លូវ

លេខ ៥៩៨ កែងនិងផ្លូវ លេខ១៩៨៦ ក្រុមទី២

ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ក៏បានជ្រុលទៅបុក

និង ម៉ូតូឡាំប្រឺតាឥណ្ឌា បណ្តាលអោយដួលធ្លាក់

ជនសង្ស័យឈ្មោះ សេង ចាន់ថេន ត្រូវបានជន

រងគ្រោះដេញតាមពីក្រោយសហការជាមួយសម

ត្ថកិច្ចយើងឃាត់ខ្លួនបាន ដោយជនរងគ្រោះបាន

យកទូរស័ព្ទរបស់ខ្លួនបានមកវិញរួចជិះម៉ូតូបន្តដំ

ណើរទៅបាត់ដោយមិនដាក់ពាក្យប្តឹង ចំណែកជន

សង្ស័យឈ្មោះ អារ៉ា ក៏បានលើកម៉ូតូបើកគេចខ្លួន

បាត់ដែរ។

ក្រោយពេលឃាត់ខ្លួនប៉ូលីសបានយកទឹកនោម

ជនសង្ស័យឈ្មោះ សេង ចាន់ថេន ទៅពិនិត្យដើ

ម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមាន

គ្មានសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យទាំង០១នាក់ ឈ្មោះ សេង

ចាន់ថេន កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិ

ការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ

និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ

ធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ស្រីរ័ត្ន

អត្ថបទដែលជាប់ទាក់ទង