ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាស់ពាក្យសម្តី ក្នុងវង់ផឹកស៊ី ទាញដាវសាម៉ូរ៉ៃកាប់ គូទំនាស់ម្នាក់ដាច់កដៃ

205


ភ្នំពេញ ៖ មន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានបញ្ជាក់ថា មានករណីហឹង្សាដោយចេតនា មួយកើតឡើង បណ្តាលឲ្យបុរស ១នាក់ រងរបួសធ្ងន់ ដាច់កដៃស្តាំ នៅតាមបណ្តោយផ្លូវ៨០ ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២៣:០០នាទី ។

មន្រ្តីនគរបាលដែល បានបន្ថែមថា មូលហេតុ ដែលបង្កឲ្យមានកាប់គ្នា គឺកើតឡើងដោយសារទំនាស់ពាក្យសម្តី ក្នុងវង់ផឹកស៊ី។ បើតាមមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបា្រប់ឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ មាស សុភា អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជូល ផ្លូវ ៧០ ភូមិ២១ សង្កាត់ស្រះចក ខណដូនពេញ រាជធានីភ្នំពេញ គេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះ មានឈ្មោះ យស់ គន្ធារៈ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុ គឺផឹកស៊ី ស្រវឹងមានទំនាស់គ្នា ហើយទាញដាវសាំម៉ូរៃរៀងៗខ្លួន បើកឆាកប្រយុទ្ធគ្នាយ៉ាងសាហាវ។

បច្ចុប្បន្ន ជនរងគ្រោះនៅសង្រ្គោះបន្ទាន់នៅពេទ្យកាល់មែត របួសដាច់ ប្រអប់ដៃខាងស្តាំ ត្រឹមកដៃ។ អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ នឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ជំរុញបន្តការស្រាវជ្រាវចាប់ ជនបង្កមកអនុវត្តន៍តាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង