ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ទ្រហូរយំមុខសមត្ថកិច្ចសុំអន្តរាគមន៍បុរសម្នាក់ បោកយកកាបូបលុយគ្មានសល់

103


ភ្នំពេញ : ស្រ្តីម្នាក់បានស្គាល់គ្នាហ្វេសប៊ុកបានកន្លះខែខាងប្រុសសុំណាត់ដេីរលេង ជិះម៉ូតូឌុបពីបន្ទប់ជួលមកផ្សារទំនេីបសុវណ្ណា ហេីយថាអោយយកកាបូបលុយទុក ក្នុងកែបម៉ូតូរួចអោយចុះពីលេីម៉ូតូ បេីករត់គេចបាត់យំសោករត់មកប្ដឹង សមត្ថកិច្ចជួយអន្តរាគមន៍ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៩នៅចំណុចមុខផ្សារទំនេីបសុវណ្ណា ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះវណ្ណ សុគន្ធា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ស្នាក់នៅបន្ទប់ជួលនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ទាំងទឹកភ្នែកថាគាត់ដោយស្គាល់ជា បុរសម្នាក់អាខានហ្វេសប៊ុកជនឆបោកមានឈ្មោះ Love Reach បានប្រហែលជិតកន្លះខែនិងបាននិយាយគ្នា តាមឆាតហ្វេសប៊ុករហូតដល់ព្រឹកមិញនេះ បុរសនោះបានណត់ខ្លួនបបួល ទៅដេីរកំសាន្តមាត់ទន្លេនិងផ្សារទំនេីប រក្រោយមកក៏ព្រមដេីរលេងជាមួយ បន្ទាប់បុរសនោះជិះម៉ាកស្គុបពីពណ៍សមិនចាំស្លាក លេខហេីយរហូតជិះម៉ូតូមកដល់ចំណុចផ្សារទំនេីបសុវណ្ណាក៏បាន ឈប់ម៉ូតូហេីយបុរសដែលទេីបនិងស្គាល់គ្នា អោយគាត់ចុះពីលេីម៉ូតូសិនដេីម្បីយក ម៉ូតូទៅធ្ញេីរនៅកន្លែងសន្តិសុខព្យាយាម តែដឹងអីមុខមាត់ស្អាតបាតបែរជា ចរិតជាងឆ្កែទៅទៀតបេីកម៉ូតូរត់គេច ខ្លួនបាត់ហេីយកាបូបគាត់ដែលទុក ក្នុងកែបម៉ូតូដែលសម្ភារៈក្នុងនោះរួមមាន ទូរស័ព្ទចំនួន២គ្រឿងម៉ាកអាយហ្វូនសិច និងម៉ាកសាំងសុងរួមនិងលុយដុល្លា ជិត២០០ដុល្លាសៀវភៅធានាគារនិងប ស ក ក៏បាត់បង់អស់គ្មានសល់អ្វី ។ ស្រី្តរងគ្រោះបន្តថាដោយរត់មក ប្ដឹងសមត្ថកិច្ចទាំងទឹកភ្នែកហេីយ ទ្រព្យសម្បត្តិលុយកាក់និងទូរស័ព្ទវាមិន សំខាន់ទេតូចចិត្តកេីតមកអាយុប៉ុណ្ណឹងហេីយ នៅតែចាញ់បោកគេទៀតទេីប អោយសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវ តាមចាប់អាប្រុសព្រានមកដាក់ទោស ចាត់ការតាមផ្លូវច្បាប់កុំអោយមនុស្សអាក្រក់ទៅបោកនារីផ្សេងទៀត។

សមត្ថកិច្ចនគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមនបានអោយដឹងថាមានបង្កការភ្ញាក់ផ្អេីល និងសន្តិសផ្សារទំនេីបសុណ្ណាទូរស័ព្ទថាបុរសម្នាក់ បោកយកកាបូបពីស្រ្តីរងគ្រោះជាបុគ្គលិក ស្រាវបៀររួចក៏ប្រញ្ញាប់ចុះទៅកន្លែងកេីតហេតុ សាកសួរនាំនារីរងគ្រោះដូចការៀបរាប់ខាង លេីដោយខ្លាចមានការយល់ច្រលំក៏នារីនោះ តាមរកតាមចំណាតម៉ូតូធ្ញេីរនៅផ្សារហេីយ ដេីររកអស់ចិត្តគិតថាជារឿងការពិតនិងនាំស្រ្តីរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅនគរបាល ដេីម្បីធ្វេីការស្រាវជ្រាវតាមរកជនឆបោក យកមកដាក់ទោសចាត់ការតាមផ្លូវច្បាប់អោយទល់តែបាន ។

អត្ថបទដែលជាប់ទាក់ទង