ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេីកបរគ្មានការប្រុងប្រយ័ត្នមកដល់ផ្លូវបំបែកជាបួន រថយន្តបុកម៉ូតូបណ្ដាលរបួសស្រាល

79


ភ្នំពេញ : គ្រោះថ្នាក់ចរចារចណ៍រវាងម៉ូតូសាន់យ៉ាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១L៧១៨៩និងរថយន្តឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ ២K២៣៩២បេីកលឿនមកដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្តបណ្ដាលខូចខាតរថយន្ត និងម៉ូតូអ្នកបេីករបួសតិចតួចហេតុកាដនេះកេីតឡេីង កាលវេលាម៉ោង៩និង៣០នាទីព្រេកថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៩នៅចំណុចផ្លូវ១០៥កែងផ្លូវ៣៩០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

ប្រភពពត៍មានពីបុរសអ្នកបេីកបររថយន្តកាំរីឆ្លាម បានអោយដឹងថាមុនកេីតហេតុគាត់ បេីករថយន្តតាមផ្លូវ៣៩០ក្នុងទិសដៅពីកេីតមកលិច ស្រាប់តែមកដល់ចំណុចកេីតហេតុខាងលេី មានបុរសម្នាក់ជិះម៉ូតូសង់កូរ៉េបេីកយ៉ាងលឿន ហេីយមកបុករថយន្តគាត់ចំខាងមុខ បណ្ដាលខូចខាតរថយន្តហេីយ ចំណែកអ្នកបេីកម៉ូតូរបួសស្រាល តែគាត់មិនទាមទារថ្លៃខូចខាត រថយន្តនិងជួយថ្លៃព្យាបាលរបួសតិចតួច តែសំខាន់ចង់ប្រាប់អ្នកបេីកម៉ូតូនិងថៅកែ ដែលចុះមកកន្លែងកេីតត្រូវតែណែនាំ បុគ្គលិកនិងជាពិសេសសាមុីខ្លួន ត្រូវយល់ដឹងពីការបេីកបរនៅលេីដងផ្លូវ ហេីយជីវិតមិនអាចវិលត្រលប់ក្រោយបានទេ ហេីយបេីថៅកែមិនជឿ សួរនាំប្រជាពលរដ្ឋបងៗរត់ម៉ូតូនិង ឃេីញហេតុការណ៍ថាបុគ្គលិកបេីកល្បឿនប៉ុណ្ណោនេះ សំណាងរបួសស្រាល ។

សមត្ថកិច្ចបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ ដោយសារការបេីកបរមិនគោរពច្បាប់ក្នុងល្បឿនលឿន បុរសម្នាក់បេីកម៉ូតូសង់កូរ៉េជ្រុលទៅ បុករថយន្តកាំរីឆ្លាមបណ្ដាលរងរបួស អ្នកបេីកបរម៉ូតូតិចតួចក្រោយកេីតហេតុសមត្ថកិច្ចគូសគំនូស អោយយករថយន្តនិងម៉ូតូយកមកដាក់អែប នៅចិញ្ចេីមផ្លូវជៀសវៀងការកកស្ទះចរាចរណ៍ តាមដងផ្លូវដេីម្បីធ្វេីការសម្របសម្រួលគ្នា ហេីយភាគីខាងរថយន្តរងគ្រោះជួយថ្លៃព្យាបាលរ បួសអ្នកបេីកម៉ូតូគ្រាន់តែស្នេីអោយបុរសបេីកម៉ូតូជា បុគ្គលិកដឹកត្រីអោយហាងសូមបេីកបរគោរពច្បាប់ចរាចរណ៍ផង ដេីម្បីជៀសវាងគ្រោះថ្នាក់របួសនិងស្លាប់យថា ហេតុណាមួយមេីលមិនឃេីញហេីយនិងបញ្ចប់រឿងនៅកន្លែងហេតុ ។

អត្ថបទដែលជាប់ទាក់ទង