ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យជួញដូរចែកចាយ និងប្រើប្រាស់សារធាតុខុសច្បាប់ចំនួន ៥ នាក់ បញ្ជូនទៅសាលាដំបូង

89

កំពង់ធំ: ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា
ជនសង្ស័យជួញដូរចែកចាយ និងប្រើប្រាស់សារធាតុខុសច្បាប់ចំនួន ៥ នាក់ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត នៅថ្ងៃទី ១៣ខែ មីនា ឆ្នាំ២០១៩។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក តែងតែយកចិត្តទុកដាក់ជំរុញដល់ កងកម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន គ្រប់ពេលវេលា ។

នៅ ថ្ងៃទី ១៣ខែ មីនា ឆ្នាំ២០១៩ ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់ចែងបញ្ជូនសំណុំរឿង ជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ។

នៅថ្ងៃទី ១១ ខែ មីនាឆ្នាំ២០១៩ ដោយមានការ
ដឹកនាំសម្របសម្រួលនីតិវិធី ពីលោក អ៉ិត សុធាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ និង ក្រោមដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន ចេញប្រតិបត្តិការចុះបង្ក្រាប
មុខសញ្ញាកំពង់ធ្វើសកម្មភាពជួញដូរចែកចាយសារធាតុខុសច្បាប់ នៅចំណុចប្រឡាយចិន ស្ថិតនៅភូមិ វល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ឃាត់ខ្លួនមុខសញ្ញាជួញដូរបាន ១នាក់ :
ឈ្មោះ រ៉ៃ នៀល ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បន្ទាប់មកមន្ត្រីជំនាញបានប្រើប្រាស់វិធានជំនាញស្រាវជ្រាវបន្ត ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់បាន ៤នាក់ ឈ្មោះ គុំ ភក្តី ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិឡឹកផ្ទះ ឃុំព្រះដំរី ស្រុក ស្ទោង ខេត្តកំពង់ធំ ។
ឈ្មោះ ហ៊ូត លូ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឈ្មោះ សឿន សល់ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិ ប្រាសាទ ឃុំ ព្រះដំរី ស្រុក ស្ទោង ខេត្តកំពង់ធំ ។
ឈ្មោះ កែវ ក្សាន្តផល្គុន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ សៀមណាយ ឃុំព្រះដំរី ស្រុក ស្ទោង ខេត្តកំពង់ធំ។
ក្នុងករណីនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀន ២កញ្ចប់ និងទូរស័ព្ទ ២គ្រឿង ។

សូមបញ្ជាក់ថា ជានិច្ចកាលលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ តែងតែសំណូមពរដល់ ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ជាអាណាព្យាបាល សូមយកចិត្តទុក
ដាក់ត្រួតពិនិត្យរ៉ាល់សកម្មភាព របស់បុត្រាបុត្រី របស់ខ្លួន នៅពេលដែលមានសកម្មភាព អប្បកិរិយាប្រែប្រួល ខុសប្រក្រតី ជួនកាលអាចសេពគប់ធ្លាក់ចូលជាមួយមុខសញ្ញាប្រើប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់ ។ ហើយបើសិនជាអស់លោក អាណាព្យាបាលមានការសង្ស័យ ជាមួយបុត្រាបុត្រី ប្រើប្រាស់សារធាតុញៀនខុសច្បាប់ សូមទំនាក់ទំនងជាមួយមន្ត្រីជំនាញនៅមូលដ្ឋាន ឬអាចមកជំនាក់ទំនងជាមួយមន្រី្តជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើស្វែងរកសារធាតុញៀនខុសច្បាប់ ដើម្បីអោយដឹងពីលទ្ធផលជាក់ច្បាស់ បើសិនជាបុត្រាបុត្រីមានផ្ទុកសារធាតុញៀនខុសច្បាប់ អាចសហការជាមួយសមត្ថកិច្ច
យកបុត្រាបុត្រីទៅបន្សាបសារធាតុញៀន នៅទីកន្លែងផ្ដល់សេវាបន្សាប មណ្ឌលសុខភាព មណ្ឌលកែប្រែជាដើម ។
លោកឧត្តមសេនីយ៍ ស្នងការ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ សូមចូលរួមសហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ច ដែនដី នៅពេលដែលមានសកម្មភាព បទល្មើស គ្រឿងញៀន កើតមានឡើងក្នុងមូលដ្ឋានរបស់
បងប្អូន ដើម្បីអោយសមត្ថកិច្ចយើងខ្ញុំ មានមូលដ្ឋានឈានទៅបង្ក្រាបមានប្រសិទ្ធភាព និងលុបបាត់បទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋាន របស់បងប្អូន ស្របតាមគោល
នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង