ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ ធ្វើយុទ្ធនាការភ្លៀងរលឹម លើយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស

351

ក្រសួងសាធារណការ ធ្វើយុទ្ធនាការភ្លៀងរលឹម លើយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស (វិធានការលើរថយន្ត កែច្នៃដាក់រានខាងក្រោយ ដឹកសំពីងសំពោង និងខ្វះឯកសារ)។
នាថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្ត សរុបចំនួន ៤០ គ្រឿង ក្នុងនោះឃាត់ណែនាំ និងពិន័យតាមច្បាប់ចំនួន ១៧គ្រឿងដោយរួមមាន៖ដោះកាងរថយន្ត(០១ គ្រឿង) បណ្ណបើកបរក្លែងក្លាយ(០៣គ្រឿង) ដឹកសំពីងសំពោង(០១ គ្រឿង) និងខ្វះឯកសារ (១២ គ្រឿង)។

ជាមួយគ្នានេះផងដែរ រថយន្តចំនួន ២០០គ្រឿងផ្សេងទៀត ត្រូវបានត្រួតពិនិត្យ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ហើយក្នុងនោះឃាត់បានរថយន្តចំនួន៦០ គ្រឿង ត្រូវបានណែនាំ និងឃាត់រួមមាន៖ ដោះរានខាងក្រោយ(០២ គ្រឿង) ដោះភ្លើងកែច្នៃ(០២ គ្រឿង) គ្មានបណ្ណបើកបរ(០៦គ្រឿង) ប្រើបណ្ណខុសប្រភេទយានយន្ត(១០គ្រឿង) និងខ្វះឯកសារ (៤០ គ្រឿង)៕

អត្ថបទដែលជាប់ទាក់ទង