ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារអូរឬស្សីបន្តរៀបចំសណ្ដាប់ និងបោសសំអាតបរិស្ថានក្នុងនិងក្រៅផ្សារ

138

៹ភ្នំពេញ៖គណៈកម្មការផ្សារអូរឬស្សី នៅតែបន្តរៀបចំសណ្ដាប់ និងបោសសំអាតបរិស្ថានក្នុងនិងក្រៅផ្សារ ដើម្បីអោយមានសោភ័ណភាពនិងលើកកំពស់សុខភាពប្រជាពលរដ្ឋនិងអាជីវករ។

    មន្ត្រីក្នុងជួរគណៈកម្មការផ្សារអូឬស្សីរបានឲ្យដឹងថាគណៈកម្មការផ្សារអូរឬស្សី បានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃនិងវេនយប់។

   បន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ។ពាក់ព័ន្ធនឹងការងារសណ្ដាប់ធ្នាប់គណៈកម្មការផ្សារ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅ ជុំវិញបរិវេណផ្សារ ហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។
 ចាប់ពីវេលាម៉ោង៨.៣០នាទីព្រឹក រហូតដល់ម៉ោង១៩និង៣០នាទីយប់ គណៈកម្មការផ្សារបន្តដឹកនាំកម្លាំងចូលរួមសហការជាមួយគណបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក គ្រួច សុធន នាយករងរដ្ឋបាលខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ ១៣៩ . ១៦៦ និងបន្តធ្វើការអប់រំណែនាំដល់អ្នកលក់ទាំងអស់ដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ឲ្យអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ៧មករា។
បន្តសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៧មករា ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ជ្រាសទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (១២គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។
បានបន្តសហការជាមួយនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឬស្សីទី១ និងនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឬស្សីទី៣ ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ជ្រាសទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (១៥គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។
   ក្នុងថ្ងៃនេះដែរ ចរាចរណ៍នៅជុំវិញបរិវេណផ្សារមិនមានការកកស្ទះទេ។ចំពោះការងារអនាម័យ-បរិស្ថានវិញភ្នាក់ងារអនាម័យធ្វើការបាញ់ទឹក លាង សម្អាតអនា័យនៅតាមបណ្តោយផ្លូវ១៦៦។ ភ្នាក់ងារអនាម័យបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។
     នៅវេលាម៉ោង៨.៣០នាទីព្រឹក ប្រធានគណៈកម្មការផ្សារ ដឹកនាំកម្លាំងជួយសម្រួលចរាចរណ៍នៅផ្លូវ១១១កែង១៨២ ដើម្បីឲ្យរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញងាយស្រួលក្នុងការបូម៕
អត្ថបទដែលជាប់ទាក់ទង