បាញ់ប្រហារលើរថភ្លើង នៅទីក្រុង Utrecht ភាគកណ្តាលប្រទេសហូឡង់ មនុស្ស៣នាក់ស្លាប់
(ហូឡង់)៖ ប៉ូលិសនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និង០៩នាក់ រងរបួសនៅក្នុងករណីបាញ់ប្រហារមួយ នៅឯទីក្រុង Utrecht ស្ថិតនៅភាគកណ្តាលប្រទេសហូឡង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
បើតាមសម្តីសាក្សីវិញ ហេតុការណ៍បាញ់ប្រហារនេះបានកើតមាននៅក្នុងយានជំនិះ Tram មួយគ្រឿង។ ប៉ូលិសហូឡង់បានឲ្យ ដឹងដែរថាបុរសជាជនសង្ស័យដែលជាពលរដ្ឋតួកគី មានអាយុ៣៧ឆ្នាំបានរត់គេចខ្លួនបាត់ ប៉ុន្តែកំពុងស្ថិតក្រោមការតាមចាប់ខ្លួន។
គួរជម្រាបថា ខណៈសេវាសង្រ្គោះបន្ទាន់ រួមមានទាំងប៉ូលិសនិងឧទ្ធម្ភាគចក្រពេទ្យ កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយអាជ្ញាធរ ហូឡង់បានសន្និដ្ឋានបឋមថាការបាញ់ប្រហារនេះអាចជាទង្វើភេរវកម្ម៕