ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​៩នាក់ ស្នាក់នៅគ្មាន​ឯក​សារ​​ត្រឹម​ត្រូវ

107

 


ភ្នំពេញ៖ នគរបាលចុះត្រួតពិនិត្យ ជនជាតិ​វៀតណាម ដែលឆ្លងដែន និងធ្វើ​ការខុស​ច្បាប់ស្ថិតនៅ កន្លែងលក់ផ្កា ទិញលក់​អេតចាយ និងសិប្បកម្មឈើ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាលទ្ធផល ពិនិត្យ​ឃើញមាន ជនជាតិវៀតណាម សរុបចំនួន​៩នាក់ (ស្រី១នាក់) ប្រើប្រាស់ឯក​សារមិន​ត្រឹមត្រូវ ត្រូវបានឃាត់​ខ្លួនបញ្ជូន​ទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បីអនុវត្ត​នីតិវិធីបន្ត​នៃច្បាប់ ។

នៅថ្ងៃ​អង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ វេលា​ម៉ោង ៨និង៣០នាទី ការិយាល័យ​ស៊ើបអង្កេត​និងអនុវត្ត​នីតិវិធី នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ស៊ឹម សុវណ្ណារ៉ា ជានាយរង​ការិយាល័យ បានចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី ​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និងកម្លាំង​សមត្ថកិច្ចមូលដ្ឋាន ខណ្ឌឫស្សីកែវ មានការ​ដឹកនាំ​ដោយលោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃអយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ ​នឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ៕

អត្ថបទដែលជាប់ទាក់ទង