ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ : ដំណឹងពិសេស ! ដំណឹងពិសេស

228

នេះមិនមែនជាដំណឹងប្រឌិតទេតែជាដំណឹងមែនទែន ហើយក៏ជាដំនឹងដែលគួរឲ្យញាក់សាច់ដែរហេតុនេះបង
ប្អូនខ្មែរទាំងអស់ត្រូវតែដឹង ។
ដោយនិន្នាការកាត់បន្ថយប្រេងឥន្ធនៈនេះ បណ្ដាប្រទេសផលិតរថយន្ដនានា ខិតខំផលិតរថយន្ដឲ្យស៊ីសាំងតិច
មែនទែនដោយគេបន្ថែមអាគុយ ដើម្បីជាជំនួយក្នុងការកាត់បន្ថយប្រេង ហើយគេក៏អាចប្រើឧស្ម័នGaz)ដើម្បីកាត់
បន្ថយចំណាយដែរ ។
ឡានប្រភេទនេះគេហៅថាប្រភេទHi-Bride ។ ឡានប្រភេទនេះសព្វថ្ងៃមានតែឡានតូចៗប៉ុណ្ណោះ ។ដោយ
សារគំនិតឆ្នៃប្រឌិតខ្ពស់នោះពេលនេះ នៅស្រុកខ្មែរមានប្រភេទHi-Bride កុងតឹន័រហើយដែលឡានប្រភេទនេះមានប្រើ
ច្រើនគ្រាន់បើនៅលើផ្លូវជាតិលេខ៤ពីភ្នំពេញឆ្ពោះ ទៅខេត្តព្រះសីហនុ និង ពីខេត្តព្រះសីហនុមករាជធានីភ្នំពេញវិញជា
ពិសេសវេលាយប់ ។
ឡានប្រភេទនេះគេប្រើបានតែលើផ្លូវចុះចំណោតតែប៉ុណ្ណោះ ។ វិធីប្រើគឺគេពន្លត់ម៉ាស៊ីន នៅពេលចុះចំណោត
ដើម្បីកេងប្រេងតែនៅពេលជួបឧបសគ្គគឺគ្មានវិធីដោះស្រាយ ក្រៅពីបណ្ដោយទៅតាមយថាកម្មប៉ុណ្ណោះ ។ ពេលឡើង
ចំណោត ឬ ផ្លូបរាបស្មើគេបញ្ឆេះវិញជាធម្មតា ។
នេះជាពត៌មានដែលនាយខ្ញុំទទួលបានតែមិនដឹងថា ជាពត៌មានពិតឬយ៉ាងណានោះទេ ។ អាចពិតក៏ថាបាន
រាល់គ្រោះថ្នាក់លើផ្លូវជាលេខ៤រវាងឡាន កុងតឺន័រគឹស្ទើរតែគ្រប់ករណីទាំងអស់ កើតឡើងលើផ្លូវចុះចំណោត ។បើសិន
ជាយ៉ាងនេះមែនសូម សមត្ថកិច្ចជួយទប់ស្កាត់ផង ហើយក៏គួរតែធ្វើតេស្តអ្នកតៃកុងឡាន ទាំងនោះមើលតើមានបើកបរ
ក្រោមឥទ្ធិពលគ្រឿងញៀនឬទេ ?

អត្ថបទដែលជាប់ទាក់ទង