ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ ឧ ត្ត ម សេនីយ៍ កែ គឹមយ៉ាន ស្នើឲ្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង ដោះស្រាយ នូវ រាល់ បញ្ហា ដែលមាន ការពាក់ព័ន្ធ នឹង គ្រឿងញៀន ឱ្យមាន ប្រសិទ្ធភាព

116

ភ្នំពេញ ៖ នៅ ថ្ងៃ ពុធ ១៥ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព . ស ២៥៦២ ត្រូវ នឹង ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៩លោកនាយ ឧ ត្ត ម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន អធិបតី ដឹកនាំ សន្និបាត បូកសរុប លទ្ធផល ការងារ ត្រួតពិនិត្យ គ្រឿងញៀន ឆ្នាំ ២០១៨ និង លើក ទិសដៅ ការងារ ឆ្នាំ ២០១៩ ដោយមាន ការ អ ញ្ជេ ី ញ ចូលរួម ពី ឯកឧត្តម លោកជំទាវ តំណាង ក្រសួង ស្ថាប័ន អង្គភាព ជា សមាជិក អាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន គណកម្មការ ចម្រុះ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ គណកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន រាជធានី . ខេត្ត ខណ្ឌ ស្រុក ឃុំ សង្កាត់ លេខាធិការដ្ឋាន គណកម្មាធិកា រ ត្រួតពិនិត្យ គ្រឿងញៀន រាជធានី . ខេត្ត តុលាការ តំណាង ប្រទេស ជា មិត្ត អង្គការ ដៃគូ សរុប ជាង ៦០០ នាក់ ។

ក្នុងឱកាស នោះលោក នាយ ឧ ត្ត ម សេនីយ៍ កែ គឹមយ៉ាន បាន ពាំ នាំនូវ ការកោតសរសើរ និង វាយតម្លៃ ខ្ពស់ ពី សំណាក់ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង ជា ប្រធាន គណៈ ដឹកនាំ យុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ ជូន ចំពោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជា ប្រធាន ស្ថាប័ន ពាក់ព័ន្ធ កងកំលាំង អនុវត្ត ច្បាប់ គ្រប់ ប្រភេទ មន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់ វិស័យ សាសនា វិស័យ ឯកជន សប្បុរសជន សិល្បករ ពិធីករ កីឡាករ អង្គការ សង្គម ស៊ីវិល ជាតិ និង អន្តរជាតិ ដៃគូរ អភិវឌ្ឍ ន៏ និង ប្រទេស ជា មិត្ត ព្រមទាំង អ្នកពាក់ព័ន្ធ ទាំងអស់ ដែល បាន ចូលរួមចំណែក យ៉ាងសកម្ម និង ផុលផុស ក្នុង ការរួម ចំណែក ប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់ បញ្ហា គ្រឿងញៀន នៅ កម្ពុជា ។
ក្នុងឱកាស នោះដែរ លោកនាយ ឧ ត្ត ម សេនីយ៍ កែ គឹមយ៉ាន បាន បន្តថា សន្និបាត របស់ យើង នាពេលនេះ គឺមាន លក្ខណៈ ពិសេស ជាង ពេលមុនៗ ដោយសារ ថា ជា សន្និបាត បូកសរុប លទ្ធផល ការងារ ដែល យើង បាន រួមគ្នា អនុវត្ត ជា ចុងក្រោយ នូវ កម្មវិធី នយោបាយ កែទម្រង់ ដូច មានកំណត់ ក្នុង យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី ៣ របស់ រាជរដ្ឋាភិបាល នីតិកាល ទី ៥ នៃ រដ្ឋសភា និង ការចាប់ផ្ដើម អនុវត្ដ កម្មវិធី នយោបាយ របស់ រាជរដ្ឋាភិបាល នីតិកាល ទី ៦ នៃ រដ្ឋសភា ដែល បានកើត ចេញពី ការបោះឆ្នោត ដោយ សេរី ត្រឹមត្រូវ និង យុត្តិធម៌ កាលពី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ ។
ជាមួយគ្នានេះ លោកនាយ ឧ ត្ត ម សេនីយ៍ កែ គឹមយ៉ាន បានស្នើ ដល់ អង្គសន្និបាត ទាំងមូល ត្រូវតែ រួមគ្នា ពិនិត្យ ពិភាក្សា និង វាយតម្លៃ ឱ្យបាន ស៊ីជម្រៅ និង ឱ្យបាន ច្បាស់លាស់ អំពី លទ្ធផល ដែល យើង សម្រេចបាន អំពី ចំណុចខ្លាំង ចំណុចខ្សោយ ក៏ដូចជា បញ្ហា ប្រឈម និង តម្រូវការ នានា សម្រាប់ ធ្វើជា មូលដ្ឋាន ក្នុងការ កំណត់ ទិសដៅ និង សកម្មភាព ការងារ ឱ្យបាន សមស្រប ក្នុងការ បង្ការ ទប់ស្កាត់ បង្ក្រាប និង ដោះស្រាយ នូវ រាល់ បញ្ហា ដែលមាន ការពាក់ព័ន្ធ នឹង គ្រឿងញៀន ឱ្យមាន ប្រសិទ្ធភាព និង ខាងតែបាន ព្រម ខិតខំ ចូលរួម ឲ្យ បាន សកម្ម ក្នុងការ អនុវត្ត ផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ លេ ី ក ទី ៤ របស់ រាជរដ្ឋាភិបាល កម្ពុជា សម្រាប់ ឆ្នាំ ២០១៩ ដើម្បី រួមចំណែក ក្នុង លើកកម្ពស់ សុខុមាលភាព ប្រជាពលរដ្ឋ ថែរក្សា និង ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ បង្ក បរិយាកាស ល្អ សម្រាប់ ការអនុវត្ត យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី ៤ នៃ រាជរដ្ឋាភិបាល ថ្មី ឱ្យបាន ជោគជ័យ ។

ចំពោះផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៤ រយៈពេលមួយឆ្នាំ​ (ចាប់ពីថ្ងៃទី ០១ ខែមករា​ ដល់ថ្ងៃទី ៣១ ខែធ្នូ​ ឆ្នាំ ២០១៩) បានដំណើរការយ៉ាងសកម្ម​ ជាពិសេសការអនុវត្តវិធានការច្បាប់ទទួលបានលទ្ធផលខ្ពស់​ ដោយសមត្ថកិច្ចពាក់ព័ន្ធបានបើកប្រតិបត្តិការយ៉ាងក្ដៅគគុកបង្ក្រាបការជួញដូរ​ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន​៨.០០២ករណី​ ឃាត់ខ្លួនជនសង្ស័យចំនួន​១៦.២១៦នាក់​ និងសារធាតុញៀនចាប់យកគ្រប់ប្រភេទសរុប​ ៥៣៦,៣៦គីឡូក្រាម​ រួមទាំងមធ្យោបាយសម្ភារៈវត្ថុតាងមួយចំនួន​។ ក្នុងនោះសមត្ថកិច្ចបានបង្ក្រាបចាប់ឃាត់ខ្លួនមេខ្លោង​ និងកាត់ផ្តាច់ខ្សែរយៈបណ្ដាញជួញដូរគ្រឿងញៀនធំៗ​ ចំនួន៤៧ករណី​ ដោយបានចាប់ឃាត់ខ្លួនចំនួន​ ៨៣នាក់​ យកមកផ្ដន្ទាទោសតាមច្បាប់។ ដោយឡែកតាមរយៈកិច្ចប្រតិបត្តិការវាយឆ្មក់ដកពិសោធន៍ការអនុវត្តវិធានការរដ្ឋបាល​ និងវិធានការច្បាប់តាមទីតាំង សប្បាយដ្ឋាន​នៅគោលដៅអាទិភាពមួយចំនួន​ (រាជធានីភ្នំពេញ​ ខេត្តព្រះសីហនុ​ ខេត្តសៀមរាប)​ បានផ្ដល់ពិសោធន៍ល្អៗក្នុងប្រតិបត្តិការបង្រួមទីផ្សារជួញដូរ​ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស​ ហើយក៏ជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់​ ក្នុងការលើកកម្ពស់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ទូទៅនៅមូលដ្ឋានភូមិ-ឃុំ​ អោយកាន់តែល្អប្រសើរជាងមុន​។
ជាគោលការណ៍រួមមាន៖​ ១-បន្តចាត់តាំងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវបទបញ្ជាលេខ ០១ ប.ប​ ចុះថ្ងៃទី ០១ ខែកុម្ភៈ​ ឆ្នាំ ២០១៦​ របស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងវិធានការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
២-ចាត់តាំងអនុវត្តយុទ្ធនាការលើកទី៤​ ដោយផ្អែកតាមគោលការណ៍រួម​ និងវិធានការទាំង៥ ដែលបានកំណត់ក្នុងផែនការយុទ្ធនាការលើកទី១​ និងវិធានការនៃយុទ្ធនាការលើកទី២ និងទី៣។ ៣-ពិនិត្យកែសម្រួលឡើងវិញនូវសមត្ថភាពមួយចំនួននៅក្នុងយន្តការនៃយុទ្ធនាការលើកទី​៣​ ដើម្បីប្រើប្រាស់ជាយន្តការសម្រាប់អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ និងវិធានការ​ ៖
បន្តជំរុញការអនុវត្តវិធានការទាំង៥​ ដែលមានចែងក្នុងផែនការយុទ្ធនាការលើកទី១​ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតគួបផ្សំនឹងវិធានការនៃយុទ្ធនាការលើកទី២​ និងទី ៣ដើម្បីធ្វើជាមូលដ្ឋានចាត់តាំងអនុវត្តដោយត្រូវខិតខំធ្វើឲ្យបានសម្រេចនូវការងារសេសសល់ក្នុងយុទ្ធនាការលើកទី៣​ និងត្រូវប្រមូលផ្តុំយកចិត្តទុកដាក់លើការងារចម្បងជាអាទិភាពដូចតទៅ​ ៖ ១-ត្រូវខិតខំបង្កើនសកម្មភាពអនុវត្តវិធានការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋទូទៅ​ ពិសេសត្រូវយកចិត្តទុកដាក់ផ្ដល់ការអប់រំឲ្យចំគោលដៅ​ និងមុខសញ្ញាងាយរងគ្រោះឱ្យកាន់តែយល់ដឹងទូលំទូលាយ​ និងស៊ីជម្រៅអំពីគ្រោះថ្នាក់​ និងផលអវិជ្ជមានដែលបណ្តាលមកពីគ្រឿងញៀន​ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់គ្រប់មជ្ឈដ្ឋាន​ ឲ្យចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន​ និងការពិសោធសុខមាលភាពសង្គម។ ២-ជំរុញសកម្មភាពរៀបចំវេទិកាជួបជាមួយវិស័យឯកជន​ និងសប្បុរសជន​ ជាពិសេសម្ចាស់​ ឬអ្នកគ្រប់គ្រងអាជីវកម្មដែលអាចងាយរងហានីភ័យពីគ្រឿងញៀន​ និងសិល្បករ​ សិល្បការិនី​ បណ្ដាញសារព័ត៌មាន​ អ្នកដឹកនាំសាសនា​ ព្រមទាំងអង្គការ​ សង្គមស៊ីវិល​ នៅគ្រប់រាជធានី-ខេត្ត​ រហូតដល់មូលដ្ឋាន​ សំដៅប្រមូលផ្ដុំឲ្យមានការចូលរួមសហការគាំទ្រយ៉ាងសកម្ម​ និងមូលនិធិ​ ក្នុងចលនាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ៣-ពង្រឹងការអនុវត្តវិធានការរដ្ឋបាល​ និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់​ សំដៅបង្រួមទីផ្សារជួញដូរ​ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ ដោយយកចិត្តទុកដាក់ចំពោះគោលដៅដែលងាយទទួលរងហានិភ័យដោយសារ​ ឬមានការជួញដូរការប្រើប្រាស់គ្រឿងញៀន​ ពិសេសត្រូវដកស្រង់បទពិសោធន៍ដែលបានបើកប្រតិបត្តិការនៅប៉ូលទេសចរណ៍ទាំង ៣​ (ភ្នំពេញ​ សៀមរាប​ ព្រះសីហនុ)​ នាពេលកន្លងមក​ ដោយកំនត់ឲ្យបានជាក់លាក់នូវភូមិសាស្ត្រ​ និងគោលដៅអាទិភាព​ ព្រមទាំងមានកម្មវិធីការងារ​ សម្រាប់អនុវត្តកិច្ចការនេះច្បាស់លាស់ជាប្រចាំ។ ចំពោះបណ្ដាខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងត្រូវខិតខំកសាងភូមិ​ ឃុំ​ សង្កាត់​ ខណ្ឌ​ ស​ គ្មានគ្រឿងញៀនយ៉ាងតិចមួយគោលដៅ​ លើកលែងបណ្ដាខេត្តជាប់ព្រំដែននៅភូមិភាគឦសានត្រូវខិតខំពង្រឹងវិសាលភាពបន្ថែមទៀត។ ៤-ជំរុញការរិះរកនីតិវិធីក្នុងការចាត់ចែងវត្ថុតាង​ និងទ្រព្យសម្បត្តិនានាដែលត្រូវបានរឹបអូស​ និងបង្កកពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនឲ្យបានឆាប់រហ័សដើម្បីយកមក​ គាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ៥-ជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់​ និងបង្ក្រាបបទល្មើសគ្រឿងញៀន​ ជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស​ និងស្រាវជ្រាវនូវបណ្តាញខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ​ ដើម្បីបង្ក្រាបឲ្យដល់ឬសគល់​ ព្រមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការថែបំប៉ន​ និងលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់​ លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ​ សំដៅធ្វើឲ្យប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់។ ៦-បន្តពង្រឹង​ និងជំរុញសកម្មភាពអនុវត្តវិធានការព្យាបាល​ ស្តារនីតិសម្បទា​ និងសមាហរណកម្មដោយត្រូវមានយន្តការដឹកនាំ​ និងសម្របសម្រួលច្បាស់លាស់នៅថ្នាក់ឃុំ-សង្កាត់​ ជាមួយគ្នានេះត្រូវខិតខំលើកកម្ពស់សមត្ថភាព​ គុណភាព​ និងពង្រីកសេវាបន្សាប​ ព្យាបាលដោយផ្អែកលើសហគមន៍នៅតាមឃុំ-សង្កាត់​ គោលដៅអាទិភាពឈានទៅពង្រីកវិសាលភាពគ្របដណ្ដប់ ២៥% ឃុំសង្កាត់នៅទូទាំងប្រទេស​ និងត្រូវជំរុញការងារសាងសង់មជ្ឈមណ្ឌលជាតិផ្ដល់សេវាព្យាបាលដោយស្ម័គ្រចិត្ត​ និងផ្អែកលើសហគមន៍ឲ្យបានរួចរាល់ព្រមទាំងបន្តកសាងមណ្ឌលបណ្ដោះអាសន្នសម្រាប់ព្យាបាល​ និងស្ដានីតិសម្បទាតាមរាជធានី-ខេត្តដែលមានអំណោយផល និង៧-កសាងឲ្យបាននូវយន្តការតាមដានត្រួតពិនិត្យមុខសញ្ញាប្រើប្រាស់សារធាតុញៀន​ មុខសញ្ញាដែលបានសមាហរណកម្មចូលក្នុងសហគមន៍ដើម្បីគ្រប់គ្រ​ ងនិងមានវិធានការក្នុងការបង្ការ​ ទប់ស្កាត់មិនឱ្យពួកគេវិលត្រឡប់មកប្រើប្រាស់សារធាតុញៀនវិញ៕

អត្ថបទដែលជាប់ទាក់ទង