ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ​ ចាប់ផ្ដើមចុងខែមីនា

104


ភ្នំពេញ:ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០១៩នឹងធ្វើនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៩មីនា
ដល់ថ្ងៃទី៤មេសា ។
នៅព្រឹកថ្ងៃទី២១មីនានាយកដ្ឋានអប់រំកាយ កីឡាសិស្ស និង និស្សិតបានបើកកិច្ចប្រជុំមួយជាមួយបណ្ដារាជ
ធានី-ខេត្តដែលត្រូវមកចូលរួមក្នុងការប្រកួតកីឡាសិស្សបឋមសិក្សានេះ ។
លោកដួង មាសចំរើនប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិតបានប្រាប់ដល់អង្គប្រជុំពីសណ្ឋា
គារសម្រាប់កីឡាករ-កីឡាការិនីស្នាក់នៅ ពីទីកន្លែងសម្រាប់កីឡាករ-កីឡាការិនី និងប្រតិភូបរិភោគអាហារ ពីរថយន្ដ
ដែលត្រូវជិះពីកន្លែងស្នាក់នៅឆ្ពោះទៅទីលានប្រកួត ។
ក្រសួងអប់រំយុវជន និង កីឡាបានធ្វើការកែទម្រង់ប្រកួតពីការស្នាក់នៅតាមសាលារៀន បរិភោគអាហារ
ដែលមិនសូវមានកាឡូរីមកឲ្យស្នាក់នៅសណ្ឋាគារ ឬ ផ្ទះសំណាក់ដែលប្រហាក់ប្រហែលសណ្ឋាគារ និងបរិភោគអា
ហារដែលមានគុណភាពចំពោះអត្តពលិក ។
លោកចំរើនបានត្អូញត្អែរថាដោយសាររដូវនេះជារដូវមនុស្សរៀបមង្គលការហេតុនេះការរកចុងភៅ ឬ បរិ
ភោគនៅតាមសណ្ឋាគារជួបការលំបាកហេតុនេះការបរិភោគនាយកដ្ឋានសម្រេចជួលចុងភៅមកធ្វើអាហារឲ្យនៅ
ពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង ។
សូមបញ្ជាក់ថាការប្រកួតឆ្នាំនេះប្រភេទកីឡាបាល់ទាត់មាន២៥ក្រុមដោយលេងលើទីលានស្ដង់ដាសម្រាប់ សិស្សបឋមសិក្សា ប្រភទកីឡាបាល់ទះមាន២៥ក្រុម និងបាល់បោះ១៩ក្រុម ។ កីឡាទាំង៣ប្រភេទនេះនេះគឺលេងតាម រូបភាពចម្រុះដោយក្រុមនីមួយៗត្រូវដាក់កីឡាករកីឡាការិនីបញ្ចូលគ្នាលេងតែម្ដង។ចំពោះប្រភេទកីឡាអត្តពលិកម្ម
មាន២៤ក្រុម ។កម្រិតបឋមសិក្សាមិនមានបញ្ចូលប្រភេទកីឡាវាយកូនឃ្លីលើតុ និងប៉េតង់ ឡើយ ។

អត្ថបទដែលជាប់ទាក់ទង