នៅអ៊ីតាលី តៃកុងឡានដឹកកូនសិស្សសាលា ដុតឡានជាចំណាប់ខ្មាំង!
វេបសាយបរទេសបានផ្សាយអោយដឹងនៅថ្ងៃទី២១មីនានេះថាប៉ូលីស អ៊ីតាលីបានបញ្ជាក់ថាកូនសិស្សសាលាចំនួន៥១នាក់និងគ្រូ៣នាក់ត្រូវបានគេជួយសង្រ្គោះចេញពីឡានបឹសដឹកកូនសិស្សមកពីមើលការប្រកួតកីឡា បន្ទាប់ពីតៃកុងឡាននោះបានចាប់ឡាននោះជាចំណាប់ខ្មាំងរួច គម្រាមដុតឡានសម្លាប់កូនសិស្សទាំងអស់ក្នងនោះ ដើម្បីទាមទារកុំអោយ រដ្ឋាភិបាលអ៊ីតាលីសម្លាប់ជនភៀសខ្លួននៅសមុទ្រម៉េឌីទែររ៉ាណេទៀត។
បុរសនេះឈ្មោះOusseynou Syអាយុ៤៧ឆ្នាំជនជាតិអ៊ីតាលីកំណើតសេណេហ្គាល់។