ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យមន្ដ្រីនគរបាលម្នាក់ ពាក់ព័ន្ធនៅក្លឹបរ៉ក់ ចូលខ្លួន ព្រោះគេស្គាល់មុខហើយ

84

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបញ្ផ្ទាល់មាត់ ឲ្យកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ ដែលពាក់ព័ន្ធគ្រឿងញៀននៅក្លឹបកម្សាន្ដ រ៉ក់។

សម្តេចបន្តថា ការចាប់មន្ដ្រីនគរបាលម្នាក់ ពាក់ព័ន្ធគ្រឿងញៀននៅក្លឹបរ៉ក់ គឺតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនរួចរាល់ហើយ។

សម្ដេចក្រឡាហោម ស ខេង ថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី២១មីនា ក្នុងពិធីបិទសន្និបាតលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដ របស់អាជ្ញាធរជជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហសផ្ទៃ។ សម្តេចក្រឡាហោម ក៏បានអះអាងទៀតថា មន្ដ្រីនគរបាលម្នាក់នោះច្បាស់ជារត់មិនរួចនោះទេ ព្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ហើយ ដើម្បីកុំឲ្យពិបាកត្រូវចូលខ្លួនមកភ្លាម៕

អត្ថបទដែលជាប់ទាក់ទង