ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីកូរ៉េខាងជើង «អញ្ជើញប្រធានាធិបតីអាមេរិក ទៅទស្សនកិច្ចទីក្រុងព្យុងយ៉ាង នៅខែកក្ដដា» ដើម្បីបើកកិច្ចជំនួបលើកទីពីរ

204

ប្រទេសសិង្ហបុរី៖នៅមុនការកិច្ចប្រជុំជាប្រវត្តិសាស្រ្ត នៅសិង្ហបុរី ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួចជាស្រេចទៅហើយ ដើម្បីឲ្យទៅបំពេញទស្សនកិច្ចនៅឯរដ្ឋធានីព្យុងយ៉ាង ដើម្បីបើកកិច្ចប្រជុំជាលើកទីពីរ នៅខែកក្កដាខាងមុខនេះ។ បើសេចក្តីរាយការណ៍របស់សារព័ត៌មានរបស់កូរ៉េខាងត្បូង ដែលបានដកស្រង់ខ្លឹមសារបន្តដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
នៅថ្ងៃទី១១មិថុនានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បានធ្វើសេចក្តីរាយការណ៍ផងដែរថា កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង នៅព្រឹកថ្ងៃទី១២មិថុនានេះ នឹងផ្តោតទៅលើការចាប់ផ្តើមចំណងទាក់ទងថ្មី រវាងប្រទេសទាំងពីរ ព្រមទាំងការបង្កើត ប្រព័ន្ធសន្តិភាពដ៏រឹងមាំមួយ និងការរំសាយអាវុធនុយក្លេអ៊ែរ ពីឧបទ្វីបកូរ៉េ។ពាក់ព័ន្ធសេចក្តីរាយការណ៍ខាងលើនេះ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានលើកឡើងផងដែរថា ប្រសិនបើជំនួបកំពូលនេះ បញ្ចប់ទៅដោយភាពវិជ្ជមាន លោកអាចនឹងអញ្ជើញលោក គីម ឲ្យទៅបំពេញទស្សនកិច្ច នៅសេតវិមានថែមទៀតផង។
គួរបញ្ជាក់ថា៖ លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន បានធ្វើដំណើរមក ដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យម្សិលមិញដូចគ្នា ហើយមេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងជួបមុខគ្នាជាផ្លូវការនៅសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី នៅវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃស្អែកនេះ៕

អត្ថបទដែលជាប់ទាក់ទង