ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភោជនីយដ្ឋានផ្តល់សេវាអាហាររហ័សទាន់ចិត្តកំពុងជំរុញឱ្យមានការកាត់បន្ថយប្លាស្ទិកដែលប្រើតែម្តងហើយបោះចោល

105

ភោជនីយដ្ឋានចំនួន ៤0កន្លែង បានចុះហត្ថលេខាលើគម្រោងលើកកម្ពស់ការយល់ដឹងអំពីការបំពុលបរិស្ថាន និងការចាត់វិធានការទប់ស្កាត់បញ្ហានេះ (PPAAP) ដែលដឹកនាំដោយលោក Naseem Talukdar ដែលជាពាណិជ្ជករម្នាក់នៅទីក្រុង Bristol និងជាអ្នករៀបចំកម្មវិធីសប្បុរសធម៌សម្រាប់ជនអនាថាគ្មានផ្ទះសម្បែង។
យុទ្ធនាការនេះ បានចាប់ផ្តើមនៅពេលដែលលោកបានកត់សម្គាល់ឃើញថា អាហារដែលវេចខ្ចប់ដោយប្រើប្រអប់ជ័រជាច្រើន ត្រូវបានបរិច្ចាកដល់ជនអនាថានៅក្នុងទីក្រុង។
លោកបានលើកឡើងថា «ការធ្វើបែបនេះ យើងកំពុងបង្កបញ្ហាដល់ក្មេងជំនាន់ក្រោយ និងធ្វើឱ្យប្រទេសជាតិពោរពេញទៅដោយសំណល់ប្លាស្ទិក។ គ្មាននរណាម្នាក់ពិនិត្យទៅលើឧស្សាហកម្មផលិតម្ហូបអាហាររហ័សទាន់ចិត្តឡើយ»។

ហាងខ្លះប្រើប្រាស់ប្រអប់ប្លាស្ទិកសម្រាប់ដាក់ម្ហូបអាហារអស់ ១000ប្រអប់ក្នុងមួយសប្តាហ៍ ដែលប្រអប់ទាំងនោះប្រើបានតែម្តងហើយបោះចោល។
លោកបានចុះហត្ថលេខាដើម្បីធ្វើយុទ្ធនាការលើគម្រោងនេះ គឺដោយសារលោកចង់កែប្រែទម្លាប់អាជីវកម្មរបស់លោក បន្ទាប់ពីកូនៗរបស់លោកបានលើកទឹកចិត្តលោកឱ្យមើលកម្មវិធី Blue Planet II ដែលជាកម្មវិធីស្តីពីការអភិរក្សនៅក្នុងទូរទស្សន៍ BCC។

លោកបានសង្កត់ធ្ងន់ថា លោកចង់រកជម្រើសផ្សេងមកជំនួសប្លាស្ទិក ហើយមានម្ចាស់ភោជនីយដ្ឋានជាច្រើនក៏ដឹងអំពីបញ្ហាសំណល់ប្លាស្ទិកដែរ ប៉ុន្តែពួកគេមិនដឹងថារកជម្រើសណាមកជំនួយដែលមានតម្លៃសមរម្យ។
យុទ្ធនាការ PPAAP គឺជាការចាប់ផ្តើមអភិរក្ស ដោយមានមនុស្សជាច្រើននឹងចូលរួមដើម្បីស្វែងរកដំណោះស្រាយផ្សេងមកជំនួសថង់ប្លាស្ទិក។
ប្រភព៖ https://www.bbc.com/news/uk-england-bristol-47403669

អត្ថបទដែលជាប់ទាក់ទង