ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លាំងមែន និងល្បីទៀតហើយ លោកស័ក្តិ៤ប៉េអឹម សាន សុខុម កូនលោកផ្កាយ១ សាន ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ ដកកាំភ្លើងភ្ជង់សំឡុត និងវាយគូជម្លោះរបស់ខ្លួននៅកន្លែងលេងអ៉ិនធើណេត

132

ភ្នំពេញ៖ កាមេរ៉ាសុវត្ថិភាពបានបង្ហាញពីសកម្មភាពអសីលធម៍នៃ មន្ត្រីអាវុធហត្ថមួយរូបស្លៀកពាក់សុីវិល ដែលត្រូវបានគេស្គា់ល់ថា៖ ឈ្មោះ សាន​ សុខុម​ ពាក់ស័ក្កិ៤ និងកូនលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ បានដកកាំភ្លើងភ្ជង់សំឡុត និងវាយគូជម្លោះរបស់ខ្លួន នៅកន្លែងលេងអ៉ិនធើណេតមួយកន្លែង ក្នុងខេត្តកំពង់ចាម តាំងពីខាងក្នុងបន្ទប់រហូតមកដល់ក្រៅ ហាក់សំញ៉ែងអំណាចខុសពី សីលធម៍ក្នុងនាមខ្លួនជាកងកម្លាំងប្រដាប់អាវុធ។

ករណីហិង្សានេះ ត្រូវបានលោកមៀច មករា កូនប្រុសលោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម ជាអ្នកបង្ហោះវីដេអូនៃការប្រើអំពើហិង្សានេះ ព្រមទាំងបានឲ្យដឹងថា៖ មន្ត្រីអាវុធហត្ថដែលប្រើហិង្សា និងយកកាំភ្លើងដែលគេ ឲ្យសម្រាប់បំពេញ ភារកិច្ចក្នុងនាមជាសមត្ថកិច្ចមកសំឡុតគំរាមគេនេះ គឺជាកូនប្រុសមេអាវុធហត្ថខេត្តក្រចេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ប៊ុន​ថា​ន។ បញ្ហានេះជាកំហុសធ្ងន់ធ្ងរបំផុតមិនអត់អោនចំពោះផ្លូវច្បាប់ ព្រោះជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ។

បុរសជាអ្នកបង្ហោះនេះ បានអះអាងថា ៖ជនដែលរងអំពើហិង្សានេះ ជាមិត្តភក្តិរបស់គេ។ កូនប្រុសអភិបាលរងខេត្តកំពង់ចាម ក៏បានស្នើនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោក​ គួច​ ចំរេីន​ អភិបាលខេត្ត​កំពង់ចាម ជួយរកយុត្តិធម៌លើរឿងនេះផងដែរ​។
នាយឧត្តមសេនីយ៍​ សៅ​ សុខា គឺរឹតបន្តឹងបំផុតចំពោះវិន័យកងទ័ព ប៉ុន្តែបុគ្គលមួយចំនួនច្រើនអនុវត្តផ្ទុយពីបទបញ្ជា អាងខ្លួនមានលុយ មានអំណាច ប្រព្រឹត្តមិនគម្បីក្នុងសង្គម។
រឿងនេះអាចប្រឈមនិងអស់ស័ក្តិតួនាទី ខណៈសង្គមស្អាតស្អំ ប្រទេសគ្រប់គ្រងដោយបច្បាប់ ត្រូវយកច្បាប់ជាធំ ៕

អត្ថបទដែលជាប់ទាក់ទង