ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករជាងអគ្គិសនីម្នាក់ បានឆក់ស្លាប់ ដោយដួលប៉ះតំណខ្សែភ្លើង

106


កណ្តាល: នគរបាលស្រុកស្អាង បានឲ្យដឹងថា គ្រោះថ្នាក់ណាស់ កម្មករជាជាងអគ្គិសនីម្នាក់ បានឆក់ស្លាប់ ដោយដួលប៉ះតំណខ្សែភ្លើង។ ករណីគួរឲ្យអនិច្ចានេះ កើតហេតុថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ មិនា ឆ្នាំ២០១៩ វេលាម៉ោង១០.៥០នាទី នៅចំណុចភូមិ សិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្ត កណ្តាល។

ជនរងគ្រោះ ឈ្មោះ ពៅ រតនា ភេទប្រុស អាយុ ២០ឆ្នាំជនជាតិ ខ្មែរមុខរបរ កម្មកររោងចក្រ (ជាងភ្លេីង) មានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង កណ្តាល ។ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះ ជាជាងភ្លេីង បានទៅ បង្វិលអំពូល ដែលអត់ភ្លឺ ពេលនោះក៏រអិលជេីងពីកៅអី ទៅប៉ះនឹងតំណរខ្សែភ្លេីងបណ្ដាលឲ្យឆក់តែម្ដង ។ ភ្លាមៗនោះ ខាងតំណាងរោងចក្រ AMK(រោងចក្រខោខូវប៊យ) បានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ តែពេលដល់ពេទ្យ ជនរងគ្រោះ បានស្លាប់បាត់ទៅហេីយ និងបានបញ្ជូនមកផ្ទះវិញ។
ក្រោយទទួលព័ត៍មានកម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យ បានធ្វើការពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ។
ពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង