ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីថ្ងៃនេះទៅក្រសួងព័ត៌មាន នឹងមានវិធានការ ចំពោះម្ចាស់គណនីគេហទំព័រ ដែលមិនគោរពក្រមសីលធម៌ សារព័ត៌មាន

129

ភ្នំពេញ៖ ចាប់ពីថ្ងៃនេះ ទៅក្រសួងព័ត៌មាន នឹងមានវិធានការ ចំពោះម្ចាស់គណនី (ACOUN) គេហទំព័រដែលមិនគោរព ក្រមសីលធម៌សារព័ត៌មាន។ នេះបើតាមប្រសាសន៍របស់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួងស្តីពី ការគ្រប់គ្រងប្រពន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ិនធើណិត នៅកម្ពុជា និងលិខិតបទដ្ឋាន គតិយុត្តនានា ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងព័ត៌មាន។

លោក ផុស សុវណ្ណ បានថ្លែងថា សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ រាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ ឬទម្រង់ផ្សេងៗតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ិនធើណិតនៅព្រះរាជាណាចក្រកម្ពុជា។

តាមទោសបញ្ញត្តិបទល្មើស ក្លែងព័ត៌មាន(ក្រមព្រហ្មទណ្ឌ) មាត្រា ៤២៥ ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី១(មួយ)ឆ្នាំ ទៅពីរឆ្នាំ និងពិន័យជាប្រាក់ពីពីរលានរៀល ទៅបួនលានរៀល អំពើផ្តល់ ឬបើកកកាយព័ត៌មានក្លែង ដើម្បីធ្វើឱ្យគេជឿថា នឹងមានកើតមានឡើងនូវការបំផ្លិចបំផ្លាញ ការធ្វើឱ្យទ្រុឌទ្រោម ឬការធ្វើឱ្យខូចខាតប្រកបដោយគ្រោះថ្នាក់ចំពោះមុខមនុស្ស៕

  

អត្ថបទដែលជាប់ទាក់ទង