ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទុស្សេខ្សែភ្លេីងនៅកាបុិនភ្លេីងឆាបឆេះ បង្កការភ្ញាក់ផ្អេីលរថយន្តពន្លត់អគ្គីភ័យជួយអន្តរគមន៍

108

ភ្នំពេញ : ទុស្សេខ្សែភ្លេីងនៅកាបុិនកន្លែងស្តុបភ្លេីងអ ក ប.តលេខ៤២០បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋសុំអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យហេតុករនេះកេីតឡេីង កាលវេលាម៉ោង០៤និង១៥នាទីរសៀលថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០១៩នៅចំណុចមុខផ្ទះលេខ៦២Bស្ទួន តាមផ្លូវ៤០៤ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថា មានករណីទុស្សេខ្សែភ្លេីងក្នុងកាបុិនស្តុបភ្លេីងហេីយក៏បំផុសអោយ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកេីតហេតុបិទភ្លេីងអគ្គិសនីតាមផ្ទះនិងទំនាក់ទំនង ទៅខាងរថយន្តពន្លត់អគ្គីភ័យមកកន្លែងកេីតហេតុដេីម្បីការពារខ្លាចឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដោយសារកាបុិនភ្លេីងនៅមុខផ្ទះប្រជាពលរដ្ឋតែម្ដង ។

សមត្ថកិច្ចបន្តថាក្រោយមកក៏មានរថយន្តពន្លត់អគ្គីភ័យ បានចុះមកដល់កន្លែងកេីតហេតុតែដោយកាបុិនជាប់សោ មិនអាចបាញ់ចំកន្លែងឆេះរួចបហរជាពលរដ្ឋយកកន្រ្តៃដៃសំរាប់កាត់សោ ហេីយក៏មិនបានប្រេីទឹកទៅបាញ់អណ្ដែតភ្លេីងនិងដែរដោយប្រេីបំពង់ពន្លត់អគ្គីភ័យ ជិត១០បំពង់បាញ់រលត់ទៅវិញហេីយទុកអោយខាងផ្នែកជំនាញអគ្គិសនី តបណ្ដាញខ្សែភ្លេីងឡេីងវិញដេីម្បីប្រជាពលរដ្ឋប្រេីប្រាស់ឡេីងវិញ ។

អត្ថបទដែលជាប់ទាក់ទង