ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ លេី​ពីគោលដៅ​ពី​រស្រុក​”គងពិសីនិងឧដុង្គ”ឃាត់​ខ្លួន​ ៤នាក់​

84

ខេត្ត​កំពង់ស្ពឺ ÷ ថៃ្ងទី២៥​ ខែមីនា​ ឆ្នាំ​២០១៩​ មុខ​ស​ញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​ករ​ណី​ជួញ​ដូរ​សារធាតុ​ញៀន​ខុសច្បាប់​ ៤នាក់​ ត្រូវ​បាន​កំលាំងនគរ​បា​ល​ធ្វេីការស្រាវជ្រាវបង្ក្រាបបាន​លេី​ ០​២​ គោលដៅ​ផ្សេង​គ្នា​​ និងដកហូតវត្ថុតា​ងបានមួយចំនួន​។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ស្រុកគងពិសីី​ ឃាត់​ខ្លួន​ ៣នាក់​នៅចំណុចភូមិ បាក់ករ ឃុំព្រៃញាតិ ១.ឈ្មោះ ស៊ុំ ថន ប្រុស អា យុ ៣៥​ឆ្នាំ​ មុខ​ សញ្ញា​ចាស់​ ២.ឈ្មោះ ហួន សុផ​ល ប្រុស អាយុ ២៥ឆ្នាំ ជនសង្ស័យ​ទាំង​ ២​ នាក់​ រស់នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី​ ៣.ឈ្មោះ សឿង តួ ប្រុ​ស អាយុ ៤០ឆ្នាំ នៅភូមិតានៃ ឃុំព្រៃញាតិ ស្រុកគងពិសី នគរបាល​ដក​ហូតបានគ្រឿងញៀ​នប្រភេទម៉ាទឹកកក ១​ កញ្ចប់តូច ,ទូរស័ព្ទ​ ដៃ ៥ រួម​ នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ស្រុកឧដុង្គ ឃាត់មុខសញ្ញា ១នាក់ឈ្មោះ ឃឺ​ន ស៊ុយទ្រី ប្រុស អាយុ ២២ឆ្នាំ​ នៅចំណុច​ភូមិសាវ​ង្សលើ ឃុំវាលពន់ ស្រុកឧដុង្គ នគរបាល​ដកហូតគ្រឿងញៀនចំនួន​ ៣​ កញ្ចប់មធ្យម ,ទូរស័ព្ទដៃ ១ រួម​ នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំ​នួ​ន។

បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ ០៤នាក់រួមទាំងវត្ថុតាង​​ត្រូវ​បាន​បញ្ជូនមកការិយាល័យជំនាញ​ ចាត់ការក​សាងសំណុំរឿងបញ្ជូនទៅអយ្យការ​ អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ ចាត់ការតាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង