ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលឃាត់ខ្លួនបុរសម្នាក់ ដែលបើករថយន្តស្លាកលេខខម បុកមនុស្សស្លាប់មម្នាក់ និងប្រើប្រាស់អាវុធខ្លី ខុសច្បាប់

85

កណ្ដាល : នគរបាល ស្រុកស្អាងឲ្យដឹងថា ករណី គ្រោះថ្នាក់ចរារណ៍(រវាងរថយន្តពាក់ស្លាកលេខខម និងម៉ូតូ)បណ្ដាលអោយស្លាប់១នាក់ និងករណីប្រើប្រាស់អាវុធខុសច្បាប់ រីឯអ្នកបើកបររថយន្តឃាត់ខ្លួននៅអធិការដ្ឋាន ។ កើតហេតុនៅថ្ងៃចន្ទ០៥រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង២៥នាទី នៅចំណុចផ្លូវលេខ១២១០ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

នគរបាលស្រុកស្អាងបានបញ្ជាក់សភាពរឿងហេតុនេះថា មានរថយន្ត១គ្រឿង ម៉ាកឡិចសីុស៣៥០ ពណ៍ ត្រីអីុ ពាក់ផ្លាកលេខ ខេមរភូមិន្ទ02 2-2416បើកបរដោយឈ្មោះ ឌិន សុីដេត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរៈយោធា មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួ ខេត្តកណ្ដាល បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ លុះពេលមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្ដាល1P8626 បើកបរដោយ ឈ្មោះម៉ុន វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ: ជាងជួលជុលរថយន្ខ(បណ្ដាលអោយដួលស្លាប់នៅនឹងកន្លែង) មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងជិះម៉ូតូ នៅក្នុងទិសដៅបញ្ជ្រៀសគ្នា(ពីកើតទៅលិច)បណ្ដាលអោយដួលរងរបួសរហូតដល់ស្លាប់តែម្ដង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែងនិងយកវត្ថុតាងទាំងពីរនិងឃាត់ខ្លួនអ្នកបើករថយន្ត យកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។ ចំណែកសាកសពសមត្ថកិច្ចយើងបានប្រគល់អោយក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា នៅជាប់ខ្លួនជនសង្ស័យមានអាវុធខ្លី ម៉ាកNP34 លេខBO-18287និងបង់០១(គ្មានគ្រាប់) មានគ្រាប់ចំនួន០២គ្រាប់ បានបាញ់នៅរណ្ដៅដីអស់យូរហើយ នៅក្នុងឃុំក្រាំងយ៉ូវ ។

នគរបាលមូលដ្ឋានបានសន្និដ្ឋានថា ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕

អត្ថបទដែលជាប់ទាក់ទង