ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកូរ៉េដឹកទំនិញហ្វ្រាំងមិនសុីបុកបន្តកន្ទុយគ្នា សំណាងមានអ្នករបួសតិចរតួច

76

ភ្នំពេញ : មានគ្រោះថ្នាក់ចរាចរ រវាងរថយន្តដឹកទំនិញរថយន្តបង្ក ម៉ាកហ៊ីយ៉ានដាយ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ៣D-៩៤៦៩ បើកបរតាមផ្លូវជាតិលេខ២ ពីត្បូងទៅជើង ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តដឹកទំនិញជាន់ហ្វ្រាំងមិនទាន់ ជ្រុលបុករះរថយន្ត៣គ្រឿង បណ្តាលអោយខូចខាតយ៉ាងដំណំទី១ម៉ាករថយន្តលុចស៊ីសRX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AD-២៤៥០ ទី២ម៉ាករថយន្តម៉ាស្តារ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២AB-៣៦២២ទី៣រថយន្តកូរ៉េខូចខាតតិចតួចសុំមិនទាមទារសំណងហេតុការនេះកេីតឡេីង កាលវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០១៩នៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បុរសបេីករថយន្តបង្កមានឈ្មោះ ផាត រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបេីកបរស្នាក់នៅ ភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុក ស្អាង ខេត្តកណ្ដាលបានអោយដឹងថាមុនកេីតហេតុគាត់បេីករថយន្តដឹកទំនិញពីតាខ្មៅមកចាក់អង្រែក្រោមតាមផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចខាងលេីក៏មានរថយន្តឈប់បន្តកន្ទុយគ្នាដោយសារខាងមុខមានការដ្ឋានជួសជុលផ្លូវរួចក៏បានជាន់ហ្វ្រាំងដេីម្បីបន្ថយល្បឿនតែរថយន្តហ្វ្រាំងជាន់២ទៅ៣ជេីងនៅតែមិនសុីផងហេីយក៏បុរសរថយន្តលុយសុីសRX៣០០ពីក្រោយនិងរថយន្តលុចសុីស៣០០បន្តទៅបុករថយន្តម៉ាស្ដារទៅបុករថយន្តកូរ៉េ១គ្រឿងទៀតក្រោយពីបុកបន្តកន្ទុយគ្នាហេីយក៏រថយន្តបន្ថយល្បឿនឈប់នៅកណ្ដាលផ្លូវតែម្ដងរួចនគរបាលសមត្ថកិច្ចចុះមកវាស់វែងនិងរថយន្តមកដាក់អែបនៅចិញ្ចេីម ។

សមត្ថកិច្ចផ្នែកវាស់វែងខណ្ឌបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះតាមការអាះអាងពីបុរសអ្នកបេីករថយន្តកូរ៉េ២តោនកន្លះបានបញ្ជាក់ថាមូលហេតុមកពីរថយន្តបេីកសុខៗស្រាប់តែជាន់ហ្វ្រាំងមិនសុីទេីបបុករថយន្តបន្តចំនួន៣គ្រឿងតែរថយន្ត១គ្រឿងទៀតខូចខាតតិចតួចសុំមិនទាមទារសំណងនៅសល់២គ្រឿងហេីយជៀសវៀងកកស្ទះចរាចរណ៍មួយគ្មានអ្នករបួសក៏អោយរថយន្តទាំងអស់បេីកមកដាក់នៅអែបចិញ្ចេីមផ្លូវ ។ក្រោយកើតហេតុ តំណាងភាគីរថយន្តបង្កហេតុចេញមកដោះស្រាយដល់រថយន្តម៉ាស្តារចំនួន១៤០០ដុល្លារ និងរថយន្តលុចស៊ីស ១៥០០ដុល្លារបញ្ចប់រឿងនៅកន្លែងកេីតហេតុហេីយសមត្ថកិច្ចក៏បានណែនាំដល់ភាគីខាងតំណែងអោយរថយន្តសូមមេត្តាឱស្សាហ៍ឆែករថយន្តគ្រឿងក្រោមអោយញឹកញាប់ផងនេះនៅផ្លូវស្មេីបេីសិនជានៅមុខសាលាច្បាស់ជាគ្រោះថ្នាក់ធំជាពិសេសទីប្រជុំជនតែម្ដងការពារគ្រោះថ្នាក់យថាហេតុ ។

អត្ថបទដែលជាប់ទាក់ទង