ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមបញ្ជូនអ្នកប្រដាល់សាកល៧រូប ទៅហាត់នៅថៃរយៈពេលខ្លី

128


ភ្នំពេញ:តាមការឲ្យដឹងពីសហព័ន្ធប្រដាល់សាកលកម្ពុជានោះថាសហព័ន្ធនឹងបញ្ចូនកីឡាករ-កីឡាការិនីរបស់
ខ្លួនចំនួន៧រូបទៅហ្វឹកហាតាំរយៈពេលខ្លីនៅប្រទេសថៃ ។
ការចេញទៅហ្វឹកហាត់នេះគឺសហព័ន្ធជាអ្នកចំណាយដោយខ្លួនឯង និង ដោយការជួយខ្លះពីសហព័ន្ធប្រដាល់
សាកលរបស់ថៃ ។ តាមការគ្រោងទុកការទៅហ្វឹកហាត់នេះគឺចាប់ពីថ្ងៃទី១៦ដល់២៧ខែមេសាដែលអមដោយគ្រូបង្វឹក
២រូបគឺលោកវ៉ែន សុផលដែលជាគ្រូជម្រើសជាតិ និងគ្រូជនជាតិគុយបាគឺលោកRolando Castellano Rodriquez
ដែលជាគ្រូបង្វឹកអមជម្រើសជាតិ ។
លោកវ៉ែន សុផលបានឲ្យដឹងថាក្នុងចំណោមអ្នកប្រដាល់សាកលទាំង៧រូបដែលត្រូវចេញទៅហាត់នោះមាន
កីឡាការិនីចំនួន២រូបគឺកីឡាការិនីវី ស្រីខួចដែលប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និង កីឡាការិនីនូវ ស្រីពៅទម្ងន់
៥១គីឡូក្រាម ។
ចំពោះកីឡាករទាំង៥រូបវិញនោះមានសៅ រង្សីទម្ងន់៤៩គីឡូក្រាម ណាត សៀកនិនទម្ងន់៥៦គីឡូក្រាម បាន
ណុនទម្ងន់៦០គីឡូក្រាម យ៉ុន ដារ័ត្នទម្ងន់៦៤គីឡូក្រាម និង អ្នកប្រដាល់វី សុភ័ស្សទម្ងន់៦៩គីឡូក្រាម ។
គ្រូបង្វឹករូបនេះបានបញ្ជាក់ថាឆ្នាំនេះជាឆ្នាំស៊ីហ្គេម ហើយមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់នោះសហព័ន្ធ
ត្រៀមចូលរួមការប្រកួតច្រើនហេតុនេះព្រឹត្តិការណ៍ក្រៅប្រទេសនានាកម្ពុជាត្រូវតែចូលរួមដើម្បីឲ្យមានការប្រកួត
ច្រើនព្រោះនៅក្នុងស្រុកមិនមានការប្រកួតប្រដាល់សាកលច្រើនដូចប្រដាល់គុនខ្មែរឡើយ ។
បណ្ដាទូរទស្សន៍នានា និងក្រុមហ៊ុនឧបត្ថម្ភនានាគេមិនត្រូវការដាក់ប្រដាល់សាកលទៅក្នុងកម្មវិធីប្រកួតរបស់
គេឡើយហេតុនេះសហព័ន្ធត្រូវតែតស៊ូដោយខ្លួនឯង ។ គោលដៅធំរបស់សហព័ន្ធគឺមេដាយនៅក្នុងការប្រកួតកីឡា
ស៊ីហ្គេមហេតុនេះត្រូវតែផ្ដល់ឱកាសឲ្យពួកគេបានសាកល្បងសមត្ថភាពនៅក្រៅប្រទេសឲ្យបានច្រើន ។

អត្ថបទដែលជាប់ទាក់ទង