ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀន ត្រូវសមត្ថកិច្ចស្វែងរកចាប់ខ្លួន ជាប់ពាក់ព័ន្ធបង្រ្កាបគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ដ រ៉ុក

88


ភ្នំពេញ៖ លោកឡេង សុខគង់ ប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធបង្រ្កាបគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ដ រ៉ុក រត់គេចខ្លួន ខណៈពេលដែលសមត្ថកិច្ច កំពុងតាមចាប់ខ្លួន។ ករណីនេះ តុលាការក្រុងភ្នំពេញ បានចេញដីកាចាប់ខ្លួន១៥នាក់ ដោយក្នុងនោះ មនុស្សចំនួន៤នាក់ ត្រូវបានចាប់ខ្លួននេះ និងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរយកចម្លើយ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់កាសែតក្នុងស្រុកថា ប៉ុន្មានថ្ងៃនេះ កម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលពាក់ព័ន្ធក្នុងករណីគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងចំណោមជនសង្ស័យ១៥នាក់ ដែលតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។ ជនសង្ស័យ៤នាក់ដែលត្រូវបានចាប់ខ្លួន ដែលជាប់ពាក់ព័ន្ធនៅមជ្ឈមណ្ឌលកម្សាន្ដរ៉ុកនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយនៅពេលនេះ កំពុងស្ថិតក្រោមការសួរនាំ ពីតំណាងអយ្យការ៕

អត្ថបទដែលជាប់ទាក់ទង