ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវកម្ម ស្ករត្នោតសង្ស័យមានភាពមិនប្រក្រតី ត្រូវ ផ្អាកសកម្មភាពផលិតជាបណ្តោះអាសន្ន រង់ចាំលទ្ធផ​ល​តេស្ត

102

កំពង់ស្ពឺ: អាជ្ញាធរខេត្តកំពង់ស្ពឺបានបង្គាប់បញ្ជាឲ្យ ម្ចាស់អាជីវកម្ម ស្ករត្នោតឲ្យ ផ្អាកសកម្មភាពផលិតជាបណ្តោះអាសន្ន រង់ចាំលទ្ធផ​ល​តេស្ត និងការសម្រេចពីថ្នាក់លើ។ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោក វុី​ សំ​ណាង​ អភិបាល​ នៃ​ គណៈអភិបាលខេត្តកំពង់ស្ពឺ និងជា​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាឲ្យ​កំលាំង​នគរបាល​ផែន​ប្រឆាំង​បទ​ល្មើ​ស​សេដ្ឋកិច្ច​ខេត្ត ចុះសហការជាមួយជំនាញ​ពាក់ព័ន្ធ​រួមមាន​ នាយកដ្ឋាននគរបាល​សេដ្ឋកិច្ច​ ការិយាល័យកាំកុងត្រូល មន្ទីរខស្សាហកម្មនិង​សិប្បកម្ម​ ព្រមជាមួ​យកិច្ចសហការពី​ តំណាងអយ្យការអមសា​លា​ដំបូ​ងខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ កម្លាំងចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុក និងផលិតស្ករត្នោតខុសលក្ខណៈបច្ចេកទេសមួយកន្លែង ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។

នារសៀល​ ថៃ្ង​ពុធ​ ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​ លោកឧត្ដមសេនី​យ៍ត្រី​ ប៊ុត​ ចាន់តារា​ ស្នងការរង​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ សហ​ការ​ជាមួយ​កំលាំង​ន​គរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ជំ​នាញ​សាខាកាំកុងត្រូល​ ជំនាញ​មន្ទីរ​ឧស្សាហកម្ម​និងសិប្បកម្ម​ខេត្ដ​ ដឹកនាំ​សម្របសម្រួល​ដោយលោក​ ខៃ​ សម្ជស្ស​ ព្រះរាជ​អាជ្ញា​រង​ អយ្យកអយ្យការអមសាលាដំបូងខេត្តលោក សរ​ សុពុត្រា​ អភិបា​ល​រង​ខេត្ត​ បានចុះត្រួតពនិត្យនៅសិប្បកម្មផលិត​ស្ករត្នោតមួយកន្លែង​ ស្ថិតនៅ​ជាប់ផ្លូវជាតិលេខ៤​ភូមិ​ព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង​។

សូមបញ្ជាក់ថា​ទីតាំង​ខាងលេីនេះក្រោយការ​ស្រាវជ្រាវ​ របស់ជំនាញបានដាក់ជាមុខសញ្ញា​គោលដៅ​ដោយសារតែមានព័ត៌មានមកថាជាទី​តាំងផលិតស្ករខុសលក្ខណៈប​ ច្ចេកទេស​ ដោយ​ម្ចាស់​ទីតាំង​ខាងលេីយក”ស្ករស​ មកផលិតទៅជា​ស្ករត្នោតនាំចេញទៅទីផ្សារក្នុងស្រុកនិងក្រៅប្រ​ទេស​ បន្លំ​ភ្នែក​ដោយប្រេីសារធាតុគីមីលាយ​បញ្ចូលដេីម្បីផលិតទៅជាស្ករត្នោត​ ទីតាំង​សិប្បកម្ម​ខាងលេីត្រូវបានមន្ទីរជំនាញខេត្ដកំពង់ស្ពឺធ្វេី​ការណែនាំ​និងដកហូតអាជ្ញាប័ណ្ណជាបណ្ដោះអា​សន្នបេីមិនកែប្រែរូបមន្ដនៃការផលិតស្ករត្នោត​ខុ​សបច្ចេកទេស​ និងបន្លំយថាប្រភេទ​ ប្រភពដេីម​នៃទំនិញ​នោះទេ​ បទល្មើស​មានកំណត់ក្នុងច្បាប់

ជាក់ស្ដែង​ទីតាំង​សិប្បកម្ម​ផលិត​ស្ករត្នោត​ មានម្ចាស់ឈ្មោះ​ រាជ រ៉ាឌី ភេទស្រី អាយុ​ ៥៧ឆ្នាំ​ រកឃើញ​ : ស្ករសរ ១១០បាវ ស្មើ ៥៥០០ kg ស្ករសរ(ក្រហម) ៥១៣បាវ ស្មើ ២៥៦៥០ kg ស្ករត្នោតសម្រេច ៦៦បាវ ស្មើ ៦៦០០ kg ស្ករត្នោតដាក់ក្នុងធុងកាត់ចំនួន ១៥៤ ធុងកាត់ ស្មើ ២០០២០ kg សំបកធុងកាត់ទទេចំនួន ៤២៤ ធុង សំបកធុងស្ពេត្រូចំនួន ៣៥០ ធុង និងស្ករត្នោតច្រកក្នុងធុងស្ពេត្រូចំនួន ១៦ ធុង ស្មើ ៧៥២ kg និងចាប់យកសំណាកចំនួន ៩ គំរូ ប្រគល់ជូនជំនាញកាំកុងត្រូល ដើម្បីយកទៅធ្វើតេ​ស្ត ជំនាញបានណែនាំដល់ម្ចាស់អាជីវកម្ម ឲផ្អាកសកម្មភាពផលិត​ជាបណ្តោះអាសន្ន រង់ចាំលទ្ធផ​ល​តេស្ត និងការសម្រេចពីថ្នាក់លើ៕

អត្ថបទដែលជាប់ទាក់ទង