ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះរោងចក្រជូហួយ បណ្តាលមកពីឆ្លងចរន្ត អគ្គិសនី

83

កំពង់ចាមៈនៅថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៩ វេលាម៉ោង៦:​០០នាទីព្រឹក ក្រោយពីទទួលព័ត៌មានថាមានករណីអគ្គិភ័យកើតឡើងនៅរោងចក្រជូហួយ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំបញ្ជាផ្ទាល់ក្នុងការពន្លត់អគ្គិភ័យ
ដោយប្រើប្រាស់រថយន្តចំនួន១០គ្រឿង ក្នុងនោះរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០២គ្រឿង រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកងមាសចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចំនួន០១គ្រឿង រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ចំនួន០២គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើចំនួន០១គ្រឿងនិង
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ របស់ខេត្តកំពង់ធំ ចំនួន០១គ្រឿងចូលរួមពន្លត់ផងដែរ។
ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន និងសាប៊ូអស់២០០គីឡូក្រាម
កម្លាំងចូលរួមសហការពីកម្លាំងអន្តរាគមន៍ខេត្ត កម្លាំងអន្តរាគមន៍ស្រុក សរុបចំនួន ៩៥នាក់ ខូចខាតអាគាររោងចក្រ០១ខ្នង ខូចខាតសម្ភារ:មួយចំនួន
មូលហេតុដែលបង្កជាអគ្គិភ័យបណ្តាលមកពីឆ្លងចរន្ត អគ្គិសនី។
រហូតដល់វេលាម៉ោង៩:៣០នាទីព្រឹក ទើបគ្រប់គ្រងបានជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង