ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីលួចមានស្ថានទម្ងន់ទោស ធ្វើសកម្មភាពគប់និងកាប់ ប្លន់ បណ្ដាលឲ្យជនរងគ្រោះបីនាក់រងរបួស

69

កណ្តាល: ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងលទ្ធផល ស៊ើបអង្កេត ករណីលួចមានស្ថានទម្ងន់ទោស ធ្វើសកម្មភាពគប់និងកាប់ ប្លន់ បណ្ដាលឲ្យជនរងគ្រោះទាំងបីនាក់រងរបួស កើតហេតុ៖ ថ្ងៃទី២៥.មីនា.២០១៩ វេលាម៉ោង២២.៣០នាទី ចំណុច មុខម៉ាតតូតាល់ ភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងបក្ខពួកជាច្រើននាក់កំពុងរត់គេចខ្លួន។

ជនរងគ្រោះ ០៣នាក់៖ ១.ឈ្មោះសន សារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងទង មានទីលំនៅផ្ទះជួល​ ភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានរបួសបែកក្បាល។
២.ឈ្មោះ ឆឹម សារ៉ាត់​ ហៅ តា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ មុខរបរជាងទង មានទីលំនៅ ផ្ទះជួល​​ ភូមិកំពង់សំណាញ់​ សង្កាត់កំពង់សំណាញ់​​ ក្រុងតាខ្មៅ ខេត្ត​កណ្តាល​ មានរបួសពកក្បាល។
៣.ឈ្មោះ វង្ស​ ណាដាំ ភេទ ប្រុស​ អាយុ​ ១៨ ឆ្នាំ មុខរបរជាងទង មានទីលំនៅ ផ្ទះជួល​ ភូមិ​ កំពង់សំណាញ់​ សង្កាត់ កំពង់សំណាញ់​ ក្រុងតាខ្មៅ ខេត្តកណ្តាល មានរបួស​ក្បាលនិងបែកចិញ្ចេីមស្តាំ។

ជនសង្ស័យ១៥នាក់ ៖ ១.ឈ្មោះ រិន សារី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ បុគ្គលិករថយន្ដក្រុងក្រុមហ៊ុនកាពីតូល មធ្យោបាយម៉ូតូHonda C125 ពណ៌ខ្មៅកាំបន្ទះពណ៌ស មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២.ឈ្មោះ ថាច ចាន់ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ រត់តុការ លេខទូរសព្ទ័ ០៩៦ ៣៩៩៥៧៣៩ មធ្យោបាយម៉ូតូ Honda C125 ពណ៌ក្រហម ស៊េរីឆ្នាំ ២០១៩ មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៣.ឈ្មោះ ប៉ាត ជាតិ ហៅ ប៊ិនយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៤.ឈ្មោះ សួន បញ្ញា ហៅ ជ្រឹង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៥.ឈ្មោះ អ៊ុន ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៦.ឈ្មោះ ហ៊ុយ លាងហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៧.ឈ្មោះ សាក់ នី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
៨.ឈ្មោះ សិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី១២ វិទ្យាល័យព្រែកកំពិស មធ្យោបាយម៉ូតូ Zoomer ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ កង់ស្ព័រ មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ(គេចខ្លួន)។
៩.ឈ្មោះ ធី អេងហ័រ ហៅ ជ័យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងអាគារវប្បធម៌ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន)។
១០.ឈ្មោះ ហៃ សុខហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់តុការ មធ្យោបាយម៉ូតូ Honda C125 សេរីឆ្នាំ ២០១៦ ពណ៌ខៀវ មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
១១.ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ មធ្យោបាយម៉ូតូ Scoopy ពណ៌ស សេរីឆ្នាំ២០១៥ កង់ស្ព័រពណ៌ខ្មៅ មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ(គេចខ្លួន)។
១២.ឈ្មោះ តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ(គេចខ្លួន)។
១៣.ឈ្មោះ ថុល វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
១៤.ឈ្មោះ បឿន ញ៉ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
១៥.ឈ្មោះ សាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។
វត្ថុតាងចាប់យក៖ ១.ម៉ូតូម៉ាក Suzuki Nex ស៊េរីឆ្នាំ២០១៨ ពណ៌ ស០១គ្រឿង ផ្លាកលេខ ភ្នំពេញ 1HE-0063 (របស់ជនរងគ្រោះ)។
២.ម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ២០១៨ ពណ៌ ខ្មៅ ស្លាកលេខ កណ្ដាល 1AB-6737(របស់ជនសង្ស័យ)។
៣.ម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ ២០១៩ គ្មានផ្លាកលេខ ពណ៌ឈាមជ្រូក (របស់ជនសង្ស័យ)។
៤.ម៉ូតូម៉ាក Scoopy សេរីឆ្នាំ២០១៥ ពណ៌ស ផ្លាកលេខ ភ្នំពេញ 1BC -0614 (របស់ជនសង្ស័យ)។
៥.ទូរស័ព្ទ ៤គ្រឿង ម៉ាក IPhone X ពណ៌ ០១គ្រឿង ម៉ាក Samsung Galaxy S6 edge ពណ៌ទឹកប្រាក់ ០១គ្រឿង ម៉ាកIPhone 6 ពណ៌ទឹកប្រាក់ ០១គ្រឿង ម៉ាកIPhone 5 ពណ៌ ស ស្រោមខ្មៅ (របស់ជនសង្ស័យ)។
៥.ចិញ្ចៀន លោហៈធាតុពណ៌ទង់ដែង ដាំត្បូងលឿង ០១វង់ និង នាឡិកាដៃ ០២គ្រឿង (របស់ជនសង្ស័យ)។
សភាពរឿងហេតុ: នៅថ្ងៃខែវេលាកើតហេតុខាងលើ ក្រុមជនរងគ្រោះមានគ្នា ០៣នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក Nex ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-0063 ទៅលេងផ្ទះបងនៅម្ដុំផ្សារអូឫស្សី រាជធានីភ្នំពេញ លុះត្រឡប់មកវិញនៅវេលាម៉ោង២២.៣០នាទី មកដល់ម្ដុំខាងលិចសាលាខេត្តកណ្ដាលហួសការ៉ាស់សាំងតូតាល់ប្រហែល៥០ម៉ែត្រ ស្រាប់តែមានក្រុមជនសង្ស័យប្រហែលជាងដប់នាក់ ម៉ូតូ៦គ្រឿង បានធ្វើសកម្មភាពគប់និងកាប់ ប្លន់ បណ្ដាលឲ្យជនរងគ្រោះទាំងបីនាក់រងរបួសក្បាលជិះរត់ត្រឡប់ក្រោយវិញចូលក្នុងម៉ាតតូតាល់ តែត្រូវបក្ខពួកជនសង្ស័យដេញតាម ដោយពេលនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល កំពុងជិះល្បាត បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ចាក់អង្រែ ក្រោម បានចូលអន្ដរាគម ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ឈ្មោះ រិន សារី ភេទប្រុស អាយុ ១៨ឆ្នាំ ជាបក្ខពួកជន សង្ស័យ និងវត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ ២០១៨ រួចបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្ដាប់ចម្លើយរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៥នាក់ទៀត និងកសាងសំណុំរឿងទៅតាមនីតិវិធី ។

ក្រោយពីស្ដាប់ចម្លើយ ជនសង្ស័យបានសារភាពថា៖ ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះប្រាកដមែន ព្រមទាំងធ្លាប់ ធ្វើសកម្មភាពវាយប្លន់នៅ ក្រុងតាខ្មៅ ចំនួន ២ដង យកបានម៉ូតូចំនួន ២គ្រឿង ម៉ាក Nex ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ និង ម៉ាក Honda C125 ស៊េរីឆ្នាំ ២០១៦ និងបក្ខពួកបានកាប់ជនរងគ្រោះ នៅមុខក្លិបកំសាន្ដ រ៉េន សង្កាត់ចាក់អង្រែក្រោម កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ ទៀតផង។

អត្ថបទដែលជាប់ទាក់ទង