ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងលក់ឱសថបូរាណចំនួន៣ ដែលគ្នានច្បាប់អនុញ្ញត ត្រូវផ្អាក​លក់ និងចែកចាយ ជាបណ្តោះអាសន្ត

87


ភ្នំពេញ:ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេច​ឲ្យ​ ម្ចាស់​ទីតាំងឱសថបូរាណចំនួន៣ទីតាំង ដែលគ្នានច្បាប់អនុញ្ញត ផ្អាក​ការលក់ និងចែកចាយឱសថបូរាណ ជាបណ្តោះអាសន្ន​ ហេីយរក្សាទុកឱសថទាំងនេះ កុំឲ្យបាត់បង់​ និងត្រូវចូលខ្លួនមកបំភ្លឺបន្ថែម​ នៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​។

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ ដឹកនាំដោយ​ វរសេនីយ៍ទោ​ កឹម​ វិសាល​ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក​ ងិន​ ពេជ​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានចុះត្រួតពិនិត្យផ្ទះលក់ឱសថបុរាណចិន ចំនួន៣ទីតាំង មានផ្ទះលេខ​ ១០២ ផ្ទះ​លេខ​ ១០៤ និងផ្ទះលេខ​ ១០៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ​ ២១៧ ហៅថាវិថី (ហ្សាដឺហ្គោល) ក្នុងសង្កាត់អូរឬស្សី​ ៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការ​ បានរកឃេីញថា:
-ទីតាំងផ្ទះ​លេខ​ ១០២​ មានឱសថ​មួយចំនួន មិនមានចុះបញ្ជីការ​ គ្មានលិខិតអនុញ្ញាតនាំចូលនិងចែកចាយ​ ពីក្រសួងសុខាភិបាល​ ។
-ដោយឡែក​ទីតាំងផ្ទះលេខ​ ១០៤​ និងផ្ទះលេខ​ ១០៦​ ខាងលេី​ មានឱសថ​មួយចំនួន មិនមានចុះបញ្ជីការ​ គ្មានលិខិតអនុញ្ញាតនាំចូលនិងចែកចាយ​ ពីក្រសួងសុខាភិបាល​ ឱសថហួសកាលបរិច្ឆេទកំណត់​ ព្រមទាំង​មានការស្តុកទុក​ ការលក់​ និងចែកចាយជាច្រេីននូវឱសថជំនួយផ្លូវភេទ​ ឱសថបង្កេីនអារម្មណ៍ផ្លូវភេទ​ជាច្រេីនប្រភេទ​ផ្សេង​ទៀត​ ដែលក្រសួងសុខាភិបាលហាមឃាត់។

ក្រោយពីការត្រួតពិនិត្យរបស់​សមត្ថកិច្ចចម្រុះ​រួច​មក​ លោក​ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេច​ឲ្យ​ ម្ចាស់​ទីតាំងទាំង​ ៣ខាងលេី​ ផ្អាក​ការលក់និងចែកចាយឱសថបូរាណ របស់​ខ្លួន​ជាបណ្តោះអាសន្ន​ ហេីយរក្សាទុកឱសថទាំងនេះកុំឲ្យបាត់បង់​ និងត្រូវចូលខ្លួនមកបំភ្លឺបន្ថែម​ នៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ ព្រមទាំង​​ឲ្យ​សមត្ថកិច្ច​នៃ​ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ ដកហូត​យ​កនូវវត្ថុតាងខុសច្បាប់មួយចំនួ​ន​ មករក្សាទុកនៅ​ គណៈកម្មាធិការ​ ដេីម្បី​រៀបចំ​កសាងសំណុំរឿង​ បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង