ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃ​ប្រគល់​ខ្លួន​ស្ត្រី​ បើក​រថយន្តបុក​សម្លាប់​មនុស្ស​ នឹង​មកដល់​ល្ងាច​ថ្ងៃ​សុក្រនេះ

85

​ភ្នំពេញ ៖ ការ​ទុកឱសានវាទ​៣​ថ្ងៃ ​ឲ្យ​ម្ចាស់​រថយន្ត Range Rover ប្រគល់​អ្នកបើកប​រ ដែ​ល​បុក​សម្លាប់​ស្ត្រី​និស្សិត​ម្នាក់ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​បុក​ហើយ​រត់គេច​ថែមទៀត​នោះ នឹង​ឈាន​មកដល់​ល្ងាច​ថ្ងៃ​សុក្រ​​នេះហើយ​។ មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ ​បាន​ថ្លែងថា បើសិនជា​ម្ចាស់​រថយន្ត Range Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-7777 លោក យិន ង្គិ​ច មិន​ប្រគល់​អ្នកបើកបរ​រថយន្ត​នោះទេ សមត្ថកិច្ច​នឹងមាន​វិធានការណ៍​តាមផ្លូវ​ច្បាប់​ ។​

​ស្ត្រី​ជា​និស្សិត​អាយុ​២២​ឆ្នាំ កញ្ញា ឌុំ រី​ដា ត្រូវ​រថយន្ត Range Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-7777 បាន​បុក​កាលពី​រសៀល ថ្ងៃទី​២៦​មីនា បណ្តាលអោយ​ស្លាប់​នៅលើ​ផ្លូវ​មួយ​ក្នុង​ខណ្ឌទួលគោក ប៉ុន្តែ​អ្នកបើកបរ​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ ថែមទាំង​បើក​រត់​ទៀតផង​។ អំពើ​បើក​បុក​ហើយ​រត់ ត្រូវគេ​ចាត់ទុកជា​អំពើ​ខុសច្បាប់​។​

​ព្រឹត្តិការណ៍ បើក​បុក​ហើយ​រត់គេច​នេះ ត្រូវបាន​កាមេរ៉ា​សុវត្ថិភាព​បាន​ចាប់​រូបភាព​បាន និង​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ដែល បណ្តាលអោយមាន​ការខឹង​សម្បារ​ពី​មនុស្ស​ជាច្រើន និង​ពួកគេ​បាន​អំពាវនាវ​អោយ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃ ដល់ ដើម្បី​ការដាក់ទោស​តាមច្បាប់​។​

​ក្រោយ​ហេតុការណ៍​នោះ ការស្រាវជ្រាវ​បាន​រកឃើញថា​អ្នកបើកបរ​គឺជា​ស្ត្រី ដែល​គេ​ជឿថា​ជា​កូនស្រី​របស់លោក យិន ង្គិ​ច ឈ្មោះ យិន ម៉ា​ណា ។ លោក​យិន ង្គិ​ច ក្រោយមក​បាន​សារភាពថា អ្នកបើកបរ​នោះ​ពិតជា​កូនស្រី​របស់លោក​ពិត ប្រាកដ​មែន​។ សមត្ថកិច្ច​បាន​ទុក​រយៈពេល​៣​ថ្ងៃ​អោយ​លោក​យិន​ង្គិ​ច ប្រគល់​កូនស្រី​មកឲ្យ ហើយ​រយៈពេល​៣​ថ្ងៃ​នឹង​មកដល់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​២៩​មីនា​នេះ ៕

អត្ថបទដែលជាប់ទាក់ទង