ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះជួបនិងស្វែងយល់ពីតម្រូវការ សំណើរ សំណូមពរបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃស

99

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨លោកនុត ពុធដារ៉ា ជំនួយការសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអភិបាលខណ្ឌ រួមជាមួយនឹងលោកអភិបាលរងខណ្ឌ មន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ភូមិ ចុះទៅសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការ ដូចជាសំណើរ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិទួលរកាកុះ សង្កាត់ព្រៃស ដើម្បីដោះស្រាយជូនបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខណ្ឌ​បាន​អំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​នាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់គ្នា​នៅថ្ងៃទី២៩កក្ដដាខាងមុខនេះ​ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តរក្សាការពារសុខសន្តិភាព និងការអភវឌ្ឍប្រទេសជាតិ ជូនប្រជាពលរដ្ឋបន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង