ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ត្រី ញ៉ែម​ សៅ​ : ទឹកដីក្រុងច្បារមកបទល្មើស”លួច”ហាក់​មាន​កា​រកេីន​ ប៉ុន្តែ​បទល្មេីស​ផ្សេងៗ​ទៀត​មានកា​រថយចុះ

80


ខេត្តកំពង់ស្ពឺ​ ​៖​ លោកឧត្ដមសេនីយ៍ត្រី ញ៉ែម​ សៅ​ ជាស្នងការរងស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទទួលទិសក្រុងច្បារមន ​​បានលេីក​ឡេីងអំពីការសំរេច បានស្នាដៃល្អក្នុងការបង្ការបង្រ្កាបបទល្មេីស​ ទោះ​បី​បទល្មើស​”លួច”ហាក់​មាន​កា​រកេីន​ ប៉ុន្តែ​បទល្មេីស​ផ្សេងៗ​ទៀត​មានកា​រថយចុះគួរកត់សំគាល់​។

នាព្រឹកថ្ងៃទី២៩ ខែមីនា​ ឆ្នាំ​២០១​៩​ ​នៅអធិ​ការដ្ឋានគរបាលក្រុងច្បារមន បា​ន​រៀបចំ​​​ប្រជុំ​បូក​សរុបវាយតម្លៃសភាពការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិការ​​ឆ្នាំ​២០១៨​ ​ផ្សព្វផ្សាយ​​ទិ​ស​ដៅ​ រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់​ស្ពឺ​ ឆ្នាំ​២០១​៩​ ​ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការរង​នគរបាលខេត្ត និងលោកហុក​ ម៉ារ៉ាឌី​ អភិបាល​ក្រុង​ច្បារមន​ ។

ក្រោយពីបានស្ដាប់របាយការណ៍ឆ្នាំ២០១៨ ដែលអានដោយលោកវរសេនីយ៍ឯក អ៊ូច​ ហៀង​ អធិ​កា​​រ​ក្រុង​ច្បារមន​ និងការអានទិសដៅការងារ​ឆ្នាំ​២០១៩​ ដោយលោកអធិការរង​ រួចមក​ លោកហុក​ម៉ារ៉ាឌី​ អភិ​បាលក្រុង បានលេីកអំពីចំណុចជោ​គ​ជ័យដែលកំលាំងនគរបាលសំរេចបានដោយ​សា​រយើង​មា​នការសាមគ្គីភាពផ្ទៃក្នុងល្អ កិច្ចសហ​ការ​ល្អពីគ្រប់កំលាំងជំនាញ ពិសេស​គឺកំលាំងប្រជាការពារដែ​លបាន​ចូល​រួមក្នុង​កិច្ចការពារ​រៀបចំ​សណ្តាប់​​ធ្នាប់​ក្នុង​ពិធីនានា​ នៅក្នុងមូលដ្ឋាន​ និងកិ​ច្ចសហការផ្ដ​ល់ព័​ត៌មា​នអោយសមត្ថកិច្ចបានទាន់ពេលវេលា​ និងរួមគ្នាបង្រ្កាបបទល្មេីសគ្រឿង​ញៀន​អោយបាន។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំលោកឧត្ដមសេនីយ៍ត្រី ញ៉ែម​ សៅ​ ក្នុង​នាម​ស្នងការ​នគរបាល​ខេត្ត​ និ​ងជាស្នងការរ​ងទទួល​ទិសក្រុងច្បារមន ​​បានលេីក​ឡេីងអំពីការសំរេចបានស្នាដៃល្អក្នុងការបង្ការ​បង្រ្កា​បបទល្មេីស​ ទោះ​បី​បទល្មើស​”លួច”ហាក់​មាន​កា​រកេីន​ ប៉ុន្តែ​បទល្មេីស​ផ្សេងៗ​ទៀត​មានកា​រថយចុះគួរកត់សំគាល់​ នេះបង្ហាញ​អោយឃេីញថាកា​រយកចិត្ដទុកដាក់របស់យេីងមានប្រសិទ្ធិភា​ព​ចំ​គោលដៅ​ជាបទពិសោធន៍​ ចំណុចខ្លាំង​.ខ្សោ​យ​ប្រឈម​ និងលទ្ធផលការងារឆ្នាំចាស់ គឺជាត្រីវិស័​យដេីម្បី​ដា​ក់ចេញ​ទិសដៅនិងវិធានការអ​នុវ​ត្ដ​ភា​រកិច្ចឆ្នាំ២​០​១៩​ បន្ដ​ ក្នុង​នោះត្រូវ​យកចិត្ត​ទុក​ដាក់​បន្ថែម​លើ​ការងារ​សន្ដិ​សុ​ខ​ជាតិ ព្រហ្មទណ្ឌ​ គ្រឿ​ង​ញៀន​ ចរាចរណ៍​ លេីសពីនោះពាក់ព័​ន្ធ​ការផ្ដល់សេវាជូនប្រជា​ពលរដ្ឋ​ ពង្រឹង​កិច្ចការ​ប៉ុស្តិ៍​រដ្ឋបាល​បង្កេីនសាម​គ្គឺភាពផ្ទៃក្នុងរវាងផ្នែកមួ​យ​ទៅផ្នែកមួយ​ មន្ត្រី​ប៉ុស្តិ៍​ជាមួយកំលាំងជំនាញ​កត្ដា​ សំខាន់អង្គភាពមួយ​ បេីខ្វះ​ការសាមគ្គីភាព​ គឺទទគឺទទួលភាពបរាជ័យ១០០ភាគរយ កងកម្លាំងនគរបាលជាតិត្រូវស្មោះត្រង់និងវិជ្ជាជីវៈ ការពាររក្សាសន្ដិសុខ ស​ណ្តាប់ធ្នាប់សារធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ ​​ជម្រុញការអនុវត្ដកម្មវិធីនយោ​បា​យភូមិឃុំ​ មានសុវត្ថិភាព​ ការពារដាច់ខាតការប៉ុនប៉ងផ្ដួ​លរំ​លំរា​ជរដ្ឋាភិបាលស្របច្បាប់​ ពីក្រុមចលនាប្រ​ឆាំ​ង​ក្រៅច្បាប់​ ដែលប្រមូ​លផ្ដុំ​បង្កេីតជាចលនាប​ដិវត្ដ​ន៍ពណ៌ ត្រូវ​រួមគ្នាលុបបំបា​ត់សកម្មភាព​ អស​កម្មទាញមកវិញការបង្កេីនទំនុកចិត្ត​ ធ្វើ​អោយមា​ន​កា​រគាំទ្រ​នឹងឲ្យមានការចូលរួមពីប្រជាពលរដ្ឋ​៕

អត្ថបទដែលជាប់ទាក់ទង